ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឲ្យស្ថាប័នព៌តមានពាក់ព័ន្ឋទាំងអស់ ចូលរួមផ្សព្វផ្សាយយុទ្ឋនាការរាប់ថយក្រោយ១០០ថ្ងៃ នៃការបើកព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។
សម្តេចបានថ្លែងបែបនេះ ក្នុងជំនួបជាមួយអ្នកសារព៌តមានប្រមាណ៥០០០នាក់ នៅទីក្រុងកោះពេជ្រនារសៀលថ្ងៃទី១៤ មករានេះថា នៅថ្ងៃទី២៥ កុម្ភៈខាងមុខ ជាព្រឹត្តិការណ៍រាប់ថយក្រោយ១០០ថ្ងៃ នៃការប្រារពព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ហេតុនេសូមស្ថាប័នសារព៌តមានទាំងអស់ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ។
សម្តេចក៏បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ឋ ចូលរួមសហការជាមួយអ្នកសារព៌តមាន ដើម្បីស៊ើបអង្គេតលើបញ្ហាអ្វីមួយ ហើយសម្តេចនឹងផ្តល់មេធាវី រាជរដ្ឋាភិបាលជូនអ្នកសារព៌តមានណា ដែលរងបណ្តឹងទាក់ទងនឹងការផ្សព្វផ្សាយព៌តមានពិត។
សម្តេចបញ្ជាក់ថា “ខ្ញុំការពារតែអ្នកសារព៌តមាន ដែលផ្សាយព៌តមានពិត និងមានភស្តុតាងត្រឹមត្រូវ ប៉ុន្តែមិនការពារអ្នកសារព៌តមានណា ដែលផ្សព្វផ្សាយបំភ្លើសការពិតឡើយ”៕