កម្ពុជារំពឹងទទួលបានជើងហោះហើរ៤៥០០០លើក ខណៈការព្យាករណ៍កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិ៤លាននាក់នៅឆ្នាំនេះ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការព្យាករណ៍បានបង្ហាញថា កម្ពុជាអាចទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៤លាននាក់នៅឆ្នាំនេះ និងអាចរកចំណូលបាន៤០០០លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍និទស្សន៍របស់រដ្ឋលេខាធិកាដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៨ មករាថា រហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាសុទិដ្ឋិនិយម ពីការហោះហើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនកើនឡើងឬថយចុះឡើយ ប៉ុន្តែបច្ចុប្បន្នកម្ពុជាទទួលបានក្រុមហ៊ុនអន្តរជាតិចំនួន២៧ហោះហើរត្រង់មកកាន់កម្ពុជា។

របាយការណ៍បានឲ្យដឹងទៀតថា ជើងហោះហើរមានសក្តានុពល ឬហោះហើរមកកាន់កម្ពុជាញឹកញាប់ជាងគេ រួមមានភ្នំពេញ បាងកក ភ្នំពេញ​សឹង្ហបុរី ភ្នំពេញ កូឡាឡាំពួរ ភ្នំពេញហាណូយជាដើម។

របាយការណ៍ដែលផ្តល់ជូនពីលោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលជើងហោះហើរ មកពីក្រៅប្រទេសចំនួន២៩.៩៤២ជើង។ គោលដៅដែលមានជើងហោះហើរមកកម្ពុជា ច្រើនជាងគេបំផុត គឺវៀតណាម ថៃ និងសិង្ហបុរី។

ជាមួយគ្នានេះ របាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជា២,២លាននាក់ ជាមួយនឹងជើងហោះហើរចូល ក្នុងប្រទេ​សជិត៣ម៉ឺនជើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here