ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងបរិស្ថាន ត្រូវបានគេមើលឃើញថាដើរតួនាទីកាន់តែសកម្មឡើង ក្នុងការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ធម្មជាតិ។
កាលពីចុងសប្តាហ៍មុន ក្រសួងនេះបានបង្ហាញពីសម្រស់ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃដងស្ទឹងអារ៉ែង ខណៈក្រសួងទេសចរណ៍។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ស្ទឹងអារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ស្ទឹងអារ៉ែង ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។

ស្ទឹងអារ៉ែងលាតសន្ធឹង និងហូរកាត់ឃុំចំនួន៣ គឺឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណារ។ ស្ទឺងអារ៉ែង ហ៊ុំព័ទ្ធដោយព្រៃត្រូពិច ដ៏ខៀវស្រងាត់ ដែលជាទីជម្រកនៃសត្វព្រៃ និងជីវៈចំរុះ កម្រៗ ជាច្រើនប្រភេទ។ ស្ទឹងអារ៉ែងក៏ផ្នែកមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ទៅបោះតង់សម្រាកកម្សាន្តលើឆ្នេរខ្សាច់ នារដូវទឹកស្រក ដើម្បីទស្សនា សត្វកម្រក្រពើភ្នំ និងត្រីនាគ ដែលរស់នៅតាមដងស្ទឹង៕







