ប្រទេសចិនគ្រោងបោះទុន១២ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវ ក្នុងតំបន់Xinjiang

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមនាយកដ្ឋានដឹកជញ្ជូនក្នុងតំបន់ បានឱ្យដឹងថា តំបន់ស្វយ័ត Xinjiang Uygur ភាគពាយ័ព្យនៃប្រទេសចិន គ្រោងបោះទុនវិនិយោគ៨៣,២ពាន់លានយ័ន (ប្រហែល១២,៣ពាន់លានដុល្លារអាមេរិក) ក្នុងការសាងសង់ផ្លូវ នៅឆ្នាំ២០២៣នេះ។

លោក Li Xuedong អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ការវិនិយោគនេះនឹងត្រូវបានបែងចែក ទៅជាគម្រោងសាងសង់ផ្លូវចំនួន៦៦ដែលក្នុងនោះគម្រោងចំនួន២២ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៣នេះ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ តំបន់Xinjiang ទទួលបានការអភិវឌ្ឍ ដ៏រ៉ឹងមាំ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

លោក Li បានបន្តថា “នៅក្នុងឆ្នាំ២០២២ រដ្ឋបាលតំបន់ Xinjiang បានចំណាយប្រាក់ជាង៧៤,៨ពាន់លានយ័ន ក្នុងការសាងសង់ផ្លូវ ដែលជាកម្ពស់ថ្មីមួយ ចាប់តាំងពីឆ្នាំ២០១៨”។

ប្រវែងសរុបនៃផ្លូវល្បឿនលឿននៅក្នុង តំបន់Xinjiang បានឈានដល់១១.០០០គីឡូម៉ែត្រ។

កាលពីខែមិថុនា ឆ្នាំ២០២២ ផ្លូវហាយវេថ្មីមួយ ដែលឆ្លងកាត់វាលខ្សាច់ Taklimakan ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ។

ដោយមានទីតាំងស្ថិតនៅក្នុងខេត្ត Bayingolin ម៉ុងហ្គោលី ភាគខាងត្បូង ខេត្ត Xinjiang ផ្លូវហាយវេតភ្ជាប់ ពីស្រុកYuli និងQiemo County គឺជាផ្លូវទី៣ ឆ្លងកាត់វាលខ្សាច់ Taklimakan ដែលជាវាលខ្សាច់ ដ៏ធំបំផុតទី២ របស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here