ដោយ៖ វុត្ថា
ភ្នំពេញ៖ ដោយសារកំនើនសេដ្ឋកិច្ច និងភាពសម្បូរបែបនៃធនធានរបស់ខ្លូនប្រទេសនិមួយៗបានប្រឹងប្រែងបង្អួត ពីភាពអស្ចារ្យនៅប្រទេសរបស់ខ្លួន តាមរយៈការសាងសង់អាគារខ្ពស់ៗកប់ពពក ដើម្បីបង្ហាញពីកិត្យានុភាពរបស់ពួកគេ។
ដោយ៖ វុត្ថា
ភ្នំពេញ៖ ដោយសារកំនើនសេដ្ឋកិច្ច និងភាពសម្បូរបែបនៃធនធានរបស់ខ្លូនប្រទេសនិមួយៗបានប្រឹងប្រែងបង្អួត ពីភាពអស្ចារ្យនៅប្រទេសរបស់ខ្លួន តាមរយៈការសាងសង់អាគារខ្ពស់ៗកប់ពពក ដើម្បីបង្ហាញពីកិត្យានុភាពរបស់ពួកគេ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមបង្ហាញវត្តមានអាគារដ៏ខ្ពស់មួយទៀត នៅទីក្រុងតូក្យួប្រទេសជប៉ុន គឺអាគារ TOKYO SKYTREE ដែលមានកំពស់រហូតដល់៦៣៤ម៉ែត្រ។ វាជាសំណង់អគារដែលខ្ពស់ជាងគេ នៅក្នុងណោមអគារនៅក្នុងទីក្រុងតូក្យូ ដែលជាទីក្រុងមមាញឹកបំផុត និងមានមនុស្សរស់នៅច្រើនជាង៣០លាននាក់ និងជាប់ជាទីក្រុងមានមនុស្សរស់នៅច្រើនជាងគេក្នុងពិភពលោក។
អគារ Tokyo Skytree គឺជាប៉មផ្សាយប៉ុស្តិ៍ទូរទស្សន៍របស់ទីក្រុងតូក្យូ។ អគារនេះ គឹស្ថិតនៅចំណុចកណ្តាលនៃទីក្រុងក្នុងសង្កាត់ Sumida City មិនឆ្ងាយពីព្រះវិហារ Asakusa ដ៏ល្បីល្បាញនោះទេ។ ដោយសារអគារនេះមានកម្ពស់រហូតដល់៦៣៤ម៉ែត្រ (ត្រូវបានគេអានជាភាសាជប៉ុន ថា ” Musashi” ដែលជាឈ្មោះប្រវត្តិសាស្ត្រនៃទីក្រុងតូក្យូ) TOKYO SKYTREE ជាអគារដែលមានរចនាសម្ព័ន្ធខ្ពស់ជាងគេនៅក្នុងប្រទេសជប៉ុន និងជាអគារខ្ពស់បំផុតលំដាប់ទីពីរនៅលើពិភពលោក។ អគារដ៏ធំទំនើបមួយនេះមានផ្សារលក់ដូរ និង អាងចិញ្ចឹមត្រីផងដែរ។
ចំណុចលេចធ្លោរបស់អគារ Tokyo Skytree គឺមានកន្លែងពីរសម្រាប់ទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យរបស់ទីក្រុងតូក្យូ។ កន្លែងទាំងពីរនេះគឺអាចទស្សនាទីក្រុងតូក្យូដ៏ស្រស់ស្អាត ពីកម្ពស់៣៥០ និង៤៥០ម៉ែត្រ។
នៅកម្រិតកម្ពស់៣៥០ម៉ែត្រ ត្រូវបានគេហៅថា Tembo Deck នោះ គឺជាកន្លែងដែលអាចមើលទេសភាពដ៏អស្ចារ្យពីគ្រប់ជាន់នៃអគារ។ ជាន់ខាងលើមានបង្អួចធំទូលាយ ដែលផ្តល់ជូននូវទេសភាពបែប៣០៦ ដឺក្រេដ៏ល្អបំផុតនៃទីក្រុង។
ជាន់កណ្តាលនៃអាគារនេះ មានហាងលក់វត្ថុអនុស្សាវរីយ៍មួយ និងភោជនីយដ្ឋាន Musashi Sky ដែលបម្រើអាហារបារាំង និងជប៉ុន ខណៈជាន់ក្រោមបំផុតមានហាងកាហ្វេ និងបន្ទះកញ្ចក់ពីរកន្លែង ដែលអាចឈរមើលទៅគ្រប់ទិសទីនៃទីក្រុងតូក្យូដ៏ស៊ីវិល័យ។
អគារ Tokyo Skytree គឺជាកន្លែងដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកម្សាន្ត និងមើលទស្សនីយភាពទីក្រុងតូក្យូទាំងមូលនាពេលថ្ងៃ និងពេលរាត្រីដ៏មានប្រជាប្រិយភាព។
ទីក្រុងតូក្យូបានក្លាយជាទីតាំងនៃគម្រោងសំណង់អគារខ្ពស់ៗ ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់តាំងពីឆ្នាំ២០១០ អាគារចំនួន១៣ ដែលមានកំពស់ចាប់ពី១៨៥ម៉ែត្រឡើងត្រូវបានបញ្ចប់៕