អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបត្រៀមស្វាគមន៍ជើងហោះហើរពីប្រទេសចិននៅពាក់កណ្តាលខែកុម្ភៈនេះ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងហោះហើរមកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៦ និង១៧ កុម្ភៈខាងមុខនេះ ស្របពេលប្រទេសចិនបើកទ្វារ។

យោងតាមរបាយការណ៍របស់ក្រសួង ដែលបានចេញផ្សាយកាលពី​ថ្ងៃទី៣១ មករា បានឲ្យដឹងថា ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍China Eastern។

របាយការណ៍បានបញ្ជាក់ថា “ចាប់ពីចុងខែមីនា ទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ យើងនឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយ ដូចនៅក្រុងព្រះសីហនុផងដែរ”។

នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើង ក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ។

ភ្ញៀវប្រចាំថ្ងៃ បច្ចប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline៕

LEAVE A REPLY

Please enter your comment!
Please enter your name here