ដោយៈ សុខុម
បាងកក: លោក Andrew Naylor នាយកប្រតិបត្តិក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន តាមអនឡាញមួយកាលពីពេលថ្មីៗនេះថា តម្រូវការមាសក្នុងតំបន់អាស៊ាន គឺមានសន្ទុះកើនឡើងខ្លាំងស្របតាមនិន្នាការពិភពលោក។
ទោះជាយ៉ាងណា ខណៈតម្រូវការមាសទូទាំងពិភពលោក ត្រូវបានជំរុញជាចម្បង ដោយការទិញរបស់បណ្ដាធនាគារកណ្តាល តម្រូវការមានក្នុងតំបន់អាស៊ាន ត្រូវបានជំរុញជាចម្បងដោយបុគ្គល ដែលទិញមាសទុកសន្សំជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬក៏ទិញទុកលក់យកចំណេញ ពេលមាសឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះមផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ។
-->

តំបន់អាស៊ាន បានសម្រុកទិញមាសច្រើន ក៏ដោយសារតែការបើកប្រទេសចិន ឡើងវិញដែលបានស្តារសកម្មភាពអាជីវកម្ម នៅក្នុងតំបន់យ៉ាងឆាប់រហ័សឱ្យឈានដល់កម្រិត មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ផងដែរ។
យោងតាមរបាយការណ៍ទំនោរ តម្រូវការមាសទូទាំងពិភពលោកប្រចាំឆ្នាំ២០២២ (Gold Demand Trend 2022 Report) បង្ហាញថា វៀតណាម គឺជាអ្នកទិញមាសច្រើនជាងគេ បំផុតក្នុងតំបន់អាស៊ាន ដែលមានចំនួនរហូតដល់ទៅ៦៩,១តោន។ ចំណែកឯលេខ២ បានទៅលើប្រទេសឥណ្ឌូនេស៊ី ដែលទិញក្នុងចំនួន៥០តោន ហើយលេខ៣ បានទៅលើប្រទេសថៃ ដែលទិញក្នុងចំនួន៣៧,៩តោន។
លោក Andrew Naylor បានលើកឡើងថា តម្រូវការមាសរបស់វៀតណាម បានកើនឡើង៣៧%ធៀបនឹងឆ្នាំមុន ដោយសារសន្ទុះងើបឡើងវិញខ្លាំង។ មាសដែលវៀតណាម ទិញរួមមានទាំងដុំមាស និងកាក់មាសផងនោះមានប្រមាណ៤១តោន នៃតម្រូវការមាសសរុបក្នុងប្រទេសនេះ ។
ដុំមាស និងកាក់មាសដែលវៀតណាម បានប្រមូលទិញមានប្រមាណ៤១តោននៃតម្រូវការមាសសរុបរបស់ប្រទេសនេះ។ ក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ក៏បានឃើញនិន្នាការស្រដៀងគ្នានេះដែរ៕ The Nation៕
