តំបន់ភ្នំស្វយ័តស៊ីនជាំងប្រទេសចិន គ្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៨បន្ថែមទៀតនៅ២០២៥

0

ដោយៈ សុខុម

ប៉េកាំង: ក្រុមហ៊ុនអាកាសយានដ្ឋានចិន Xinjiang Airport Group បានទម្លាយឱ្យដឹងថា តំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) នៃប្រទេសចិន មានគម្រោងសាងសង់ អាកាសយានដ្ឋានថ្មីៗចំនួន៨បន្ថែមទៀត នៅត្រឹមឆ្នាំ២០២៥។

អាកាសយានដ្ឋានថ្មីៗទាំងនេះ នឹងបន្ថែមចំនួនអាកាសយានដ្ឋានស៊ីវិលនៅក្នុងតំបន់ស្វយ័ត ដែលមានជនជាតិដើមភាគតិចវីហ្គួ រស់នៅនេះកើនឡើងដល់៣៣អាកាសយានដ្ឋាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ។

នៅក្នុងឆ្នាំ២០២២ អាកាសយានដ្ឋានចំនួន៣ ដូចជា អាកាសយាន  ដ្ឋាន Zhaosu Tianma Airport អាកាសយានដ្ឋាន Alar Tarim Airport និងអាកាសយានដ្ឋាន Taxkorgan Kunjirap Airport បានបញ្ចប់ការសាងសង់ជាស្ថាពរ និងបានចាប់ផ្ដើមដំណើរការ ដែលធ្វើឱ្យតំបន់ស៊ីនជាំង មានអាកាសយានដ្ឋានច្រើន ជាងតំបន់ណាៗទាំងអស់នៅក្នុងប្រទេសចិន។

ផែនការសាងសង់អាកាសយានដ្ឋានទាំងនេះ មានគោលបំណងជួយសម្រួលដល់ការដឹកជញ្ជូន នៅក្នុងតំបន់ដ៏ធំល្វឹងល្វើយនេះ ដែលគ្របដណ្ដ​ប់ប្រមាណ១ ភាគ៦នៃផ្ទៃដីសរុបរបស់ប្រទេសចិន។

តំបន់ស៊ីនជាំង បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការអភិវឌ្ឍខ្លួន ដើម្បីឱ្យក្លាយជាតំបន់ស្នូលនៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” (Silk Road Economic Belt)៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here