ដោយ: គង់ លាងហួរ
សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម និងជំនួយសរុបប្រមាណ២៩៣ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុននាំចេញក្នុងស្រុកទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញ ស្របពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកកាន់តែជ្រៅ។
ការធ្លាក់ចុះនៃការនាំចេញ និងការកើនឡើងនៃឱនភាពពាណិជ្ជកម្មត្រូវបានដឹកនាំជាចម្បង ដោយការធ្លាក់ចុះនៃតម្លៃឯកតា របស់បន្ទះ semiconductors និងការកើនឡើងនៃស្តុកផលិតផល។
តម្រូវការទីផ្សារសកលសម្រាប់បន្ទះឈីប ដែលផលិតដោយកូរ៉េខាងត្បូង នឹងមិនងាយងើបឡើងវិញលឿននោះទេ ខណៈការបន្ធូរបន្ថយវិធានការកូវីដ នៅក្នុងប្រទេសចិន ដែលជាអ្នកនាំចូលដ៏ធំបំផុតនៃបន្ទះឈីប semiconductors នឹងត្រូវការរយៈពេលពីរបីខែទៀត ដើម្បីបង្កើនការនាំចេញ សម្រាប់ទូទាត់ការនាំចូលថាមពលរបស់កូរ៉េខាងត្បូង។
នៅក្នុងនោះដែរ ការនាំចេញបន្ទះ Semiconductors គ្របដណ្តប់ប្រហែល១/៥នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូង។
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានអះអាងថា “ថវិកាចំនួន២/៣នៃថវិកាសរុបក្នុងឆ្នាំនេះ នឹងត្រូវចំណាយដើម្បីជំរុញការនាំចេញ”។
ការផ្តល់ហិរញ្ញប្បទានផ្នែកពាណិជ្ជកម្ម ចំនួន២៩៣ពាន់លានដុល្លារ ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មានពីមុនមក នឹងជួយពង្រឹងក្រុមហ៊ុនផលិតក្នុងស្រុក ដែលជាតម្រូវការជាមុន ក្នុងការទទួលបានការទទួលស្គាល់ និងពង្រីកវត្តមានរបស់ពួកគេ នៅក្នុងទីផ្សារក្រៅប្រទេស៕
