Hattha top Banner

ប្រជាជនកម្ពុជាជាប់ចំណាត់ថ្នាក់ជនជាតិមានកម្រិត IQ ខ្ពស់លំដាប់ទី១៥ក្នុងលោក

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រជាជនកម្ពុជាបានជាប់ចំណាត់ថ្នាក់ ជាជនជាតិ ដែលមានកម្រិត IQ (Intelligence Quotient) ខ្ពស់លំដាប់ទី១៥ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យបង្ហាញដោយវេសាយ world population review នៅក្នុងឆ្នាំ២០២៣ នេះ ប្រជាជនជប៉ុនជាប់ចំណាត់ថ្នាក់ជាប្រជាជន ដែលមានកម្រិត IQ ខ្ពស់បំផុត ដោយពិន្ទុ ១០៦,៤៨ តាមដោយជនជាតិតែវ៉ាន់ (ពិន្ទុ ១០៦,៤៨ ) សិង្ហបុរី (ពិន្ទុ ១០៦,៤៧) ហុងកុង (ពិន្ទុ ១០៥,៨៩) ចិន (ពិន្ទុ ១០៤,១០) កូរ៉េខាងត្បូង (ពិន្ទុ ១០២,៣៥) ។ល។

ចំណែកប្រជាជនកម្ពុជាស្ថិតនៅក្នុងលំដាប់ទី១៥ ដោយទទួលបានពិន្ទុចំនួន ៩៩,៧៥។

IQ គឺជារង្វាស់នៃភាពវៃឆ្លាតរបស់អ្នក ហើយត្រូវបានបង្ហាញចេញជាតួលេខ។ IQ របស់មនុស្សម្នាក់ៗអាចគណនាបានដោយឱ្យពួកគេធ្វើតេស្ត៍បញ្ញា ឬភាពវៃឆ្លាត។ ពិន្ទុមធ្យមរបស់IQ គឺស្មើនឹង ១០០។ ប្រសិនបើអ្នកទទួលបានពិន្ទុខ្ពស់ជាង ១០០ មានន័យថាអ្នកឆ្លាតជាងមនុស្សមានបញ្ញាមធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here