លោកឡូង ឌីម៉ងលើកឡើងពីការជ្រើសរើសអាគារជាប់គាំងចំនួន៦០០ដើម្បីដោះស្រាយ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានលើកឡើងថា ក្រុមការងារដោះស្រាយបញ្ហាអាគារជាប់គាំង នៅក្រុងព្រះសីហនុ បានជ្រើសរើសអាគារចំនួន៦០០ ដើម្បីយកមកដោះស្រាយ។

លោកបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងវេទិកាពិភាក្សា ដែលរៀបចំដោយ​សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នៅក្នុងគំរោងThe Factory Phnom Penh កាលពីល្ងាចថ្ងៃទី៨ កុម្ភៈថា បញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុ មានការលើកឡើងពីចំំនួនអាគារ ចន្លោះ១០០០ ទៅ១១០០ ដែលបាននិងកំពុងជាប់គាំង ប៉ុន្តែយើងជ្រើសរើសអគារចំនួន៦០០ ដើម្បីសិក្សានិងកំណ​ត់អត្តសញ្ញាណ ដើម្បីឈានទៅដោះស្រាយនាពេលខាងមុខ។

លោកបន្តថា “បញ្ហាបច្ចុប្បន្ន គឺមានជម្លោះរវាងម្ចាស់ដី និងម្ចាស់អាគារដែលជាអ្នកអភិវឌ្ឈន៍ ប៉ុន្តែម្ចាស់ដីបានទាមទារយកអគារ ក្រោយពី អ្នកអភិវឌ្ឍន៍មិនបានបង់ប្រាក់ជូនពួកគេ”។ លោកបន្តថា “កិច្ចការនេះមានសភាពស្មុគ្រស្មាញណាស់ ប៉ុន្តែយើងត្រូវតែដោះស្រាយបញ្ហានេះ”។

លោកឡុង ឌីម៉ង់បានបន្តថា រដ្ឋាភិបាលនឹងកំណត់អត្តសញ្ញាណ និងសិក្សារកអ្នកវិនិយោគថ្មី ឲ្យបន្តសាងសង់អាគារជាប់គាំងនានា ដើម្បីឲ្យអគារទាំងនោះអាចដំណើរការឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាការដោះស្រាយដោយឈរលើយន្តការបែបនេះ មិនទាន់សម្រេចននៅឡើយទេ។

អ្នកស្រីCatherine Chanអគ្គនាយិកាក្រុមហ៊ុនThe Factory Phnom Penh ដែលកំពុងវិនិយោគកសាងគំរោងអភិវឌ្ឍន៍ចម្រុះ បែបសហគមន៍ជាលើកដំបូង នៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ និងខេត្តសៀមរាប​ ពិតជាមានសក្តានុពលរីកចម្រើនបន្ថែមទៀត ដោយសារខេត្តទាំងនេះ មានសក្តានុពលលើវិស័យទេស​ចរណ៍ ប៉ុន្តែអ្នកស្រីសម្រេចជ្រើសរើ​សវិនិយោគនៅរាជធានីភ្នំពេញ ដោយសាររាជធានីជាបេះដូងរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here