ដោយវុត្ថា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានថ្លែងថា កម្ពុជានាពេលបច្ចុប្បន្នទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតនៅលំដាប់ទី៦នៅលើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧% ក្នុង១ឆ្នាំ។
សម្តេចថ្លែងឲ្យដឹងបែបនេះ នៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៤០ឆ្នាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ សម្តេចបានបន្តថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយ។ ចាប់តាំងពីឆ្នាំ២០០០រហូតមកដល់ឆ្នាំ២០១៨ ផលិតផលក្នុងស្រុកសរុបមានតម្លៃ ប្រមាណជា២៤,៦០៥លានដុល្លារ ដូច្នេះរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្ដូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ។
សម្ដេចបន្ដថា កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតនៅលំដាប់ទី៦លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧% ក្នុង១ឆ្នាំ។សម្តេចបានបន្តថា “ការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់នេះ ដោយសារកំណើននៃវិស័យឧស្សាហកម្ម កម្មន្ដសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន ។ ជាលទ្ធផល សេដ្ឋកិច្ចជាតិ បានរីកធំធាត់យ៉ាងឆាប់រហ័ស។
សម្ដេចតេជោ បន្ថែមថា ជាក់ស្ដែងផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ៣.៦៤៩លានដុល្លារនៅឆ្នាំ២០០០ ដល់ប្រមាណ២៤,៦០៥លានដុល្លារ នៅឆ្នាំ២០១៨ ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្ដូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកជាសំខាន់លើវិស័យ ឧស្សាហកម្ម និងសេវាកម្មវិញ។ ផ្លូវ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ដ្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្ថាបនាច្រើនពាសពេញផ្ទៃប្រទេស ជាពិសេសរោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈម ណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ត្រូវបានកសាង និងពង្រឹកកាន់តែច្រើន ដែលបានផ្ដល់ការងារជូនប្រជាជនរាប់លាននាក់ នៅគ្រប់ទិសទី។ កម្ពុជាក៏ត្រូវបានមជ្ឈដ្ឋានវិនិយោគិនក្នុងស្រុក ក្រៅប្រទេស និងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនានាវាយតម្លៃថា ជាប្រទេ សដែលមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងធុរកិច្ច។
កម្ពុជារំពឹងថា នៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុង១ឆ្នាំ និងធានបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្ដទៀត។
សម្ដេចតេជោហ៊ុន សែនបានលើកឡើងទៀតថា ជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ ក៏ទទួលបានការកែលម្អ កាន់តែប្រសើរឡើងជាលំដាប់។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលមធ្យម សម្រាប់មនុស្សម្នាក់ពីប្រមាណ២៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់១.៥៦៣ដុល្លារនៅឆ្នាំ២០១។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពីប្រមាណ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣.៥% នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្ដថយចុះមកនៅក្នុងរង្វង់១០%នាបច្ចុប្បន្ន។
កម្ពុជា បានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែង ដើម្បីឈានទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានខ្ពស់នៅឆ្នាំ២០៥០ ៕
សាលារៀននៅសាលាស្លឹកច្រើន ក្មេងនៅមើលគោច្រើន
ក្មេងនៅមិនទាន់បានអប់រំច្រើន