ថៃប្រកាសផ្តល់អាហារូបករណ៍ថ្មីដល់និស្សិតកម្ពុជា និងប្រទេសជិតខាង៣ផ្សេងទៀតដើម្បីបន្តការសិក្សា

0

ដោយ:គង់ លាងហួរ

បាងកក: នៅពេលថ្មីៗនេះ អាហារូបករណ៍សម្រាប់ទៅសិក្សាប្រទេសថៃ ឆ្នាំ២០២៣ ត្រូវបានប្រកាសសម្រាប់និស្សិតមកពីប្រទេសជិតខាងចំនួន៤ រួមមាន ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (MHESI) បានសហការ ជាមួយសាកលវិទ្យាល័យថៃចំនួន១២ ក្នុងការដាក់ឱ្យដំណើរការអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ នាឆ្នាំ២០២៣ សម្រាប់និស្សិតមកពីប្រទេសឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ដោយកាលបរិច្ឆេទចុងក្រោយសម្រាប់ការផ្ញើពាក្យសុំអាហារូបករណ៍គឺថ្ងៃទី ៣១ ខែមីនា។

ប្រទេសថៃគ្រោងផ្តល់អាហារូបករណ៍ចំនួន៦៨ ដល់និស្សិតដែលមានសិទ្ធិមកពីប្រទេសទាំង៤ ដែលបានរៀបរាប់ខាងលើ ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យថៃ។

បេក្ខជនអាចជ្រើសរើសកម្មវិធីមួយ និងសាកលវិទ្យាល័យមួយ នៅក្នុងកម្មវិធីរបស់ពួកគេ ហើយអាស្រ័យលើលក្ខណៈសម្បត្តិរបស់ពួកគេ ហើយគណៈកម្មាធិការនៃសាកលវិទ្យាល័យ ដែលបេក្ខជនបានជ្រើសរើសនឹងធ្វើការសម្រេចចិត្តជាលើកចុងក្រោយ លើការអនុញ្ញាតឱ្យពួកគេចូលរៀន។

កម្មវិធីអាហារូបករណ៍នេះនឹងរ៉ាប់រងនូវថ្លៃសិក្សា ការចំណាយលើការរស់នៅប្រចាំខែ ថ្លៃធ្វើដំណើរទៅមកពីប្រទេសកំណើតនៅដើមឆ្នាំ និងចុងឆ្នាំនៃអាហារូបករណ៍ រួមទាំងធានារ៉ាប់រងលើគ្រោះថ្នាក់ ដែលអាចកើតមានឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here