ប្រធានាធិបតីចិនបានគាំទ្រចំពោះឯករាជ្យ បូរណភាពទឹកដីកម្ពុជា និងជម្រុញវិស័យជាច្រើនទៀត

0

  ដោយៈ ជេស៊ីកា

       ប៉េកាំងៈ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសជាថ្មីគាំទ្រចំពោះជំហគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដីរបស់កម្ពុជា។

ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាផ្លូវការ រវាងមេដឹកនាំាំ​ប្រទេសទាំងពីរនៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១០ កុម្ភៈកន្លងមកនេះ។

ជាមួយគ្នានេះ ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរ ចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១)នយោបាយ និងការទូត ២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤)ថាមពល ៥)សន្តិសុខ ៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់ លោកប្រធានាធិបតីស៊ី   ជីនពីង សម្តេចបានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់របស់ឯកឧត្តមប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែក ដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែក ដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ”។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដែលបានជំរុញការបើក ទីផ្សាររបស់ចិនទទួលកសិផល​និងមច្ឆាជាតិរបស់កម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here