Hattha top Banner

ទំហំពាណិជ្ជកម្មរបស់ប្រទេសចិននឹងគ្របដណ្តប់ចំណែកទីផ្សារពិភពលោក២៥ភាគរយនៅត្រឹមឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមរបាយការណ៍ពីក្រុមហ៊ុន PwC China បានឱ្យដឹងថា ទីផ្សារទំនិញប្រណីតរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៨១៦ពាន់លានយ័ន (ប្រហែល១១២ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២៥ ឬស្មើប្រហែល២៥ភាគរយ នៃចំណែកទីផ្សារប្រណីតសរុបលើពិភពលោក។

តំបន់អាស៊ីប៉ាស៊ីហ្វិក បានក្លាយជាក្បាលម៉ាស៊ីន ដ៏រីកចម្រើនសម្រាប់ទីផ្សារទំនិញប្រណីតលើពិភពលោក ហើយប្រទេសចិន ដែលជាមូលដ្ឋានជំរុញដ៏សំខាន់ នឹងបន្តបញ្ចេញសក្តានុពលរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍វិភាគរបស់ក្រុមហ៊ុន ឧស្សាហកម្មប្រណីតរបស់ចិនដីគោក និងហុងកុង ។

ការដើរទិញឥវ៉ាន់ដោយមិនចាំបាច់បង់ពន្ធ នៅក្នុងខេត្តកោះហៃណាន ភាគខាងត្បូងនៃប្រទេសចិន បានជំរុញទីផ្សារទំនិញប្រណីត ដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ ជាមួយនឹងការដើរទិញឥវ៉ាន់ នៅក្រៅប្រទេសដោយមិនបង់ពន្ធមានចំនួនប្រហែល១៣ភាគរយ នៃការចំណាយរបស់អតិ​ថិជនចិនលើវត្ថុប្រណីតនៅឆ្នាំ២០២១ ដែលកើនឡើងរហូតដល់ទៅ៤៩,៥ពាន់លានយ័ន។

របាយការណ៍ដដែលបានបន្តថា “ខណៈពេលដែលប្រទេសចិនបានបើកដំណើរការឡើងវិញទាំងស្រុង នូវការធ្វើដំណើរធម្មតាទៅកាន់ និងមកពីក្រុងហុងកុង និងម៉ាកាវ ការប្រើប្រាស់ទំនិញប្រណីតៗ នៅក្នុងទីក្រុងហុងកុងនឹងចាប់ផ្តើមស្ទុះងើបឡើងវិញបន្តិចម្តងៗ”។

លោក Steven Zhong ដៃគូនាំមុខនៃយុទ្ធសាស្រ្ត ESG ប្រចាំនៅក្រុមហ៊ុន PwC China បានមានប្រសាសន៍ថា “ទីផ្សារប្រណីតរបស់ប្រទេសចិន កំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស ពីវិបត្តិជំងឺរាតត្បាត ជាមួយនឹងភាពរុឹងមាំ ភាពធន់ និងភាពបត់បែនកាន់តែច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here