ប្រធានាធិបតីចិនឯកភាពឲ្យកម្ពុជាចូលជាសមាជិកអង្គការCIPS ដែលផ្តោតលើការគ្រប់គ្រងប្រព័ន្ឋទូទាត់ឆ្លងដែនរបស់ចិន

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានអនុញ្ញាត្តឲ្យកម្ពុជាចូលជាសមាជិកចូលជាសមាជិកអង្គការCIPS (Cross-Border Interbank Payment System) ដែលគ្រប់គ្រងការលើប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន បន្ទាប់ពីមានការស្នើសុំពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន កាលពីសប្តាហ៍មុន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការ​ងាររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតីចិន លោក ស៉ី ជិនពីង, សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យកម្ពុជា បើតាមលោក សុខ ចិន្តាសោភា ការចូលជាសមាជិកអង្គការ CIPS មានសារសំខាន់ខ្លាំងណាស់ ដែលនឹងបង្កលក្ខណៈងាយស្រួល ក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

ជាការឆ្លើយតបនឹងសំណើរ របស់សម្តេចតេជោហ៊ុន សែន លោកប្រធានាធិបតីចិនបានបង្ហាញភាពវិជ្ជមាន ដោយស្វាគមន៍នូវសំណើនេះ និងជំរុញក្រុមការងារបច្ចេកទេសពិនិត្យ និងសិក្សាអំពីកិច្ចសហប្រតិបត្តិការនេះ។

លោករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា ភាគីកម្ពុជា បានលើកសំណូមពរ ដែលចេញពីធនាគារជាតិនៃកម្ពុជា សុំចូលជាសមាជិករបស់ (CIPS-Cross-Border Interbank Payment System) គឺរបស់អង្គការចិន ដែលមានតួនាទីក្នុងការគ្រប់គ្រងការទូទាត់ ពីធនាគារមួយទៅធនាគារមួយ China interbank System។

ជាគោលការណ៍ចិន គាត់ស្វាគមន៍ ដែលប្រព័ន្ធទូទាត់នេះធ្វើឲ្យចរាច​រណ៍រោងចក្រ អ្នកវិនិយោគិនចិនមកដាក់ទុននៅកម្ពុជា អាចប្រើប្រព័ន្ធនេះងាយស្រួល។ ដោយសារយើងចង់ឲ្យវិនិយោគិនចិនមកច្រើន ចង់ឲ្យមានទំនាក់ទំនងធុរកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេចរណ៍ជាមួយចិនច្រើ​ន យើងចង់ចូលទៅក្នុងអង្គការ ដែលគ្រប់គ្រងប្រព័ន្ធទូទាត់របស់ចិននេះ។ ជាវិជ្ជ​មាន លោកប្រធានាធិបតីចិន បានស្វាគមន៍សំណើនេះ គ្រាន់តែថាចាំឲ្យមើលផ្នែកបច្ចេកទេសទៅពិនិត្យ ថាត្រូវធ្វើយ៉ាងណាអីយ៉ាងណា។

ប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តរធនាគារឆ្លងព្រំដែន ហៅកាត់ថាCIPS ត្រូវបានប្រទេសចិន ដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៥ ក្រោមគោលដៅចម្បង ដើម្បី​សម្របសម្រួល​ការទូទាត់ប្រាក់យ័នឆ្លងព្រំដែន ក៏ដូចជាដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុចិន នៅលើឆាកអន្តរជាតិ។

ធនាគារកណ្តាលចិនPBOC បានចាប់ផ្តើមការសាងសង់ប្រព័ន្ធទូទាត់ផ្នែកហិរញ្ញវត្ថុនេះ ដំបូងកាលពីឆ្នាំ២០១២។ អំឡុងការចាប់ផ្តើមដំណើរការនាពេលនោះ ប្រព័ន្ធ CIPS មានស្ថាប័នចូលរួមផ្ទាល់ចំនួនត្រឹម១៩ និងស្ថាប័នចូលរួមមិនផ្ទាល់ចំនួន១៧៦ មក៥០ប្រទេសនិងតំបន់ នៅលើទ្វីបចំនួន៦។

មកដល់បច្ចុប្បន្ន គិតត្រឹមឆ្នាំ២០២១ CIPS បានធ្វើប្រតិបត្តិការលុយយន់ខ្ទង់៨០ទ្រីលានយន់ ឬស្មើនឹង១២.៦៨ទ្រីលានដុល្លារអាមេរិក ដោយមានស្ថាប័នហិរញ្ញវត្ថុសរុបប្រមាណ ១,២៨០ស្ថាប័ន នៅប្រទេសនិងតំបន់សរុបចំនួន១០៣ តភ្ជាប់ជាមួយប្រព័ន្ធនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here