អាជ្ញាធរខេត្តកែបកែលំអរទីតាំងឆ្នេរលេងទឹកស្រីស ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ធំៗចំនួន២

0

ដោយៈ ច្រាយ ចំណាន

ខេត្តកែបៈ ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះលើមួយវិញ្ញាសារផងដែរ គឺទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុង ដោយពេលនេះរដ្ឋបាលខេត្តកែប កំពុងពន្លឿនក្នុងការកែលំអរ ទីតាំងសំខាន់ៗដូចជា ដងវិថី ជាពិសេសឆ្នេរលេងទឹកស្រីសជាដើម។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យក្រុមអ្នកសារព៌តមានដឹងនាព្រឹកថ្ងៃទី១៤ កុម្ភៈថា ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងទទួលនូវការរៀបចំ ព្រឹត្តិការណ៍សំខាន់ៗធំចំនួន២ គឺស៊ីហ្គេម និងបុណ្យសមុទ្រ។ ដើម្បីអោយការប្រព្រឹត្តិ ទៅមានភាពល្អប្រសើរ ហើយស័ក្តិសមជាខេត្តម្ចាស់ផ្ទះ យើងបានរៀបចំការកែលំអ ឆ្នេរលេងទឹករបស់យើង ដែលជាទីតាំងកម្មវិធី ដោយកែប្រែអោយមានភាពប្រសើរឡើង និងលុបបំបាត់នូវបញ្ហាអវិជ្ជមាន ដែលកើតឡើងជាយូរឆ្នាំមកហើយ។

លោកបន្តថា ឆ្នាំ២០២៣នេះរដ្ឋបាលខេត្ត បានលើកឡើងនូវគម្រោងសំខាន់ជាច្រើន ក្នុងនោះតំបន់ឆ្នេរស្រីស និងមានការចាក់ពង្រីកឆ្នេរបន្ថែមចាប់ពីចំណុចស្រីស ដល់រូបសំណាក់ក្តាមសេះ ពង្រីកផ្លូវពយព្រះរាជដំណា​ក់ ហើយរូបសំណាកស្រីស ធ្វើការពង្រីកនិងរំកិលចូលសមុទ្របន្ថែម។

តាមរយៈការអនុវត្តន៍បានជាបន្តបន្ទាប់ នូវគម្រោងសំខាន់របស់ខេត្ត រាប់ទាំងការកែប្រែ តំបន់ឆ្នេរលេងទឹកនេះអភិបាលខេត្ត បានសម្តែងការអរគុណចំពោះមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករនៅតំបន់ឆ្នេរកែប ដែលសុខចិត្តអង្គុយជជែកគ្នា រហូតដល់ការព្រមព្រៀងប្រកបដោយទំនូលខុសត្រូវខ្ពស់។

យ៉ាងណាគេរំពឹងថា តាមរយៈការអភិវឌ្ឍន៍មិនឈប់ឈរ នូវហេដ្ឋារចនាសម្ព័ន្ធ ការកែលំអទីតាំងសំខាន់ៗ រួមទាំងការលើកឡើងនូវគម្រោងថ្មីបន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងបើកទំព័រទេសចរណ៍ថ្មីរបស់ខ្លួន ក៏ដូចជា ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ធំៗ រួមមាន ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម និងបុណ្យសមុទ្រលើកទី១០ ជុំទី៤ នាចុងឆ្នាំនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here