កម្ពុជា ឡាវកាន់តែបង្កើនវិបុលភាពរួមតាមរយៈគំរោងហោះហើរឡើងវិញ និងគំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរ បាននិងកំពុងធ្វើឲ្យឡាវ និងកម្ពុជា ខិតទៅកាន់តែកៀកគ្នា ក្នុងការសម្រេចវិបុលភាព​រួមសម្រាប់ប្រទេសជិតខាងទាំងពីរ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជាលោក សុខ ចិន្តាសោភាបានថ្លែងកាលពីម្សិលម៉ិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី១៣ និង១៤កុម្ភៈថា ប្រមុខដឹកនាំកម្ពុជា និងឡាវ បានឯកភាព​គ្នានឹងចាប់យកឱកាស ពីការបើកឡើងវិញនៃប្រទេសចិន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន មកកម្សាន្តនៅប្រទេសទាំងពីរ តាមរយៈកិច្ចសប្រតិបត្តិការតភ្ជាប់រវាងផ្លូវគោក និងអាកាស​។ ​

លោកបានមានប្រសាសន៍បន្តថា កម្ពុជា និងឡាវរំពឹងថានឹងអាចទាកទាញភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសចិន បានប្រកាសបន្ធូរបន្ថយវិធានការចេញចូលប្រទេសរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ​​ដោយសារឡាវ មានរថភ្លើងល្បឿនលឿនពីប្រទេសចិន មកដល់ទីក្រុងវៀងច័ន្ទន៍។

លោកសុខ ចិន្តាសោភាបានបញ្ជាក់ថា ការដែលសម្តេចស្នើឱ្យមានការបើកជើងហោះហើរឡើងវិញ រវាងវៀងច័ន្ទ-ភ្នំពេញដោយសារសព្វថ្ងៃនេះ ប្រទេសឡាវ មានខ្សែរថភ្លើងល្បឿនលឿនពីប្រទេសចិន ឆ្លងកាត់ហ្លួងប្រាបាង មកដល់​វៀងច័ន្ទន៍​​។លោកបន្តថា ខ្ញុំបានជិះរួចហើយកាលពីខែវិច្ឆិកា។ ដូច្នេះទេសចរ​ចិនអាចធ្វើដំណើរពីប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍​​ បន្តឡើងយន្តហោះមកដល់កម្ពុជា។ នេះហើយជាគំនិតរបស់សម្តេចតេជោ ដូច្នេះការពិភាក្សាទៅលើរឿងជាក់ស្តែងតែម្តង

កម្ពុជាសង្ឃឹមថា ប្រទេស​ទាំងពីរអាចទាក់ទាញ​ ភ្ញៀវទេសចរចិនបានច្រើន ​​ខណៈដែលកន្លងមកវិស័យទេសចរណ៍កម្ពុជា បានពឹងអាស្រ័យខ្លាំងលើភ្ញៀវទេសចរចិន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here