លោកស៊ុន ចាន់ថុលបញ្ជាក់ពីពេលវេលាជាក់លាក់ហើយ ក្នុងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

0

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយបញ្ហាដីធ្លី ជាមួយប្រជាពលរដ្ឋ ហើយគ្រោងឈានទៅកាន់ការបើកការដ្ឋានសាងសង់ជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ២០២៣។

នេះបើយោងតាមការបញ្ជាក់ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនៅក្នុងខែមិថុនា ឬអាចអស់មកត្រឹមខែ៥ ព្រោះយើងកំពុងដោះស្រាយបញ្ហាដីធ្លី”។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ មានចំងាយ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែ​លជា៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងចំណាយ ថវិកាសរុប១.៦៣៨លានដុល្លារ  និងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងគម្រោងសាងសង់ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here