ដោយៈ សហការី
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវបើកដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

ដោយៈ សហការី
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវបើកដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល នៅក្នុង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានបញ្ជាក់ថា ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានសន្យាហើយថានឹងបញ្ចប់នៅខែ៦ (មិថុនា) ហើយសម្ពោធនៅខែ មិថុនា ប៉ុន្តែខ្ញុំបាននិយាយថា កុំកៀកពេក។ ដាក់សម្ពោធខែ ៥ (ឧសភា) អីទៅ”។
ម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ២៦៧,៦៧លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.៕
