ស្រុកបន្ទាយស្រីស្វាគមន៍គំរោងអភិវឌ្ឍន៍ធំមួយទំហំ៣០០ហិកតាជាមួយនឹងទស្សនទាននៃការអភិវឌ្ឍបែបថ្មី

0

 ដោយៈ ស៊ីវ ម៉េង

       សៀមរាបៈ គំរោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ ដែលមានទំហំរហូតដល់​៣០០ហិកតា ស្ថិតនៅស្រុកបន្ទាយស្រី បាននិងកំពុងលេចរូបរាងឡើងស្រ​បពេលទស្សនទានៃការអភិវឌ្ឍន៍នេះ បាននិងកំពុងដើរតាមលំអានមួយ​ដែ​លផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

“បំពេញរាជ” ជាឈ្មោះគំរោងនេះ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយអ្នកវិនិយោគក្នុងស្រុក ដើម្បីប្រែក្លាយ និងបំពេញសក្តានុពលស្រុកបន្ទា​យស្រីឲ្យមានភាពទាក់ទាញមួយកម្រិតទៀត។

គំរោងនេះ ក្រៅពីសាងសង់ផ្ទះលំហែរ រមណីយដ្ឋានលំហែរកាយ កន្លែងបង្ហាញពីសិល្បៈវប្បធ៌មជាតិ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គំរោងនេះ ក៏បាននិងកំពុងចូលរួមលើកស្ទួយវិស័យកីឡាជាតិ ដែលក្រុមហ៊ុននេះ បាននិងកំពុងសាងសង់ស្តាតចំនួន៣ ក្នុងនោះស្តាតមួយមាន​សមត្ថភាពអាចផ្ទុកអ្នកទស្សនាចំនួន៤៣០០នាក់ សម្រាប់ជាទីតាំងហាត់សមកីឡាករ ដែលគំរោងនេះ នឹងបញ្ចប់ការសាងសង់ នៅខែមេសាខាងមុខនេះ។

លើសពីនេះ នៅចុងឆ្នាំ២០២៤ឬដើមឆ្នាំ២០២៥ខាងមុខ អ្នកអភិវឌ្ឍន៍គំរោង “បំពេញរាជ” នឹងសាងសង់ស្តាតថ្មីមួយទៀតតាមស្តង់ដាអន្តរជាតិ ដែលអាចផ្ទុកអ្នកទស្សនា បានចំនួនរហូតដក់២៥,០០០នាក់ ដែលជាតំណា​ងឲ្យមុខមាត់ និងលើកកំពស់កិត្យានុភាពខេត្តសៀមរាបទាំងមូល។

បច្ចុប្បន្នអ្នកអភិវឌ្ឍន៍គំរោងនេះ កំពុងស្វែងរកដៃគូសហការ ដើម្បីព  ង្រិកសក្តានុពលវិនិយោគ ដើម្បីប្រែក្លាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្លាយជាមូលដ្ឋានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​មកទស្សនាស្រុកនេះ បានកាន់តែច្រើនថែមមួយកម្រិតទៀត។

“បំពេញរាជ” បាននិងកំពុងលក់ដីលំហែរមួយចំនួន រៀបចំសាងសង់ផ្ទះអាជីវកម្ម រៀបចំរមណីយដ្ឋាន និងសេវាកម្មបំរើសេវាកំសាន្តនិងស្នាក់នៅតាមស្តង់ដាអន្តរជាតិជាច្រើនទៀត។

ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានក្លាយជាស្រុកដ៏លេចធ្លោមួយក្នុងខេត្តសៀមរាប បន្ទាប់ពីការដឹកនាំរបស់លោកឃឹម ហ្វីណង់អតីតអភិបាលស្រុកនេះ ដែលបច្ចុប្បន្នលោកបានផ្លាស់ប្តូរតួនាទី មកជាអភិបាលរងខេត្តសៀមរាប ខណៈអភិបាលស្រុកថ្មី ក៏ជាបុគ្គលមានឆន្ទៈមោះមុត ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍សក្តានុពល និងទាញយកសក្តានុពលដែលមានស្រាប់មកប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ឋភាព និងផ្តល់ប្រាក់ចំណូលដើម្បីបង្កើនមូលដ្ឋានសេដ្ឋកិច្ចដល់ស្រុកនេះផងដែរ៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here