ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យលើគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ព្រំប្រទល់កម្ពុជា-ឡាវ)។
កិច្ចប្រជុំនេះ ដឹកនាំឡើងដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ជាមួយតំណាងភាគីក្រុមហ៊ុនចិន ដឹកនាំដោយលោក Li Xiangming តំណាងក្រុមហ៊ុនChina Railway First Survey & Design Institute Group Co.,Ltd ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេស និងមន្រ្តីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ គិតចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ដែលមានប្រវែងសរុប៩៦.៦៣គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន៕
