ឥណ្ឌាប្រកាសបញ្ជារទិញយន្តហោះរហូតដល់៤៧០គ្រឿងក្នុងចំនួនច្រើន ប្រវត្តិសាស្ត្រពីក្រុមហ៊ុន Airbus និង Boeing

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Air India គ្រោងទិញយន្តហោះចំនួន៤៧០គ្រឿងពីក្រុមហ៊ុនAirbus និង Boeing ក្រោមកិច្ចព្រមព្រៀងដ៏ធំ ជាប្រវត្តិ​សាស្រ្ត ដែលបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ។

ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tata Group មួយនេះ បានប្រកាសកិច្ចសន្យាទិញយន្តហោះ Airbus ចំនួន២៥០គ្រឿងនៅឯ AeroIndia ក្នុងទីក្រុង Bangalore ក្នុងពិធីមួយដែលចូលរួមដោយប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi តាមរយៈប្រព័ន្ធវីដេអូ។

លើសពីនេះ ក្រុមហ៊ុន Air India ក៏បានយល់ព្រមលើការបញ្ជាទិញយន្តហោះប្រភេទ Boeing ចំនួន២២០គ្រឿងនៅក្នុងកិច្ចសន្យាមួយ ដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានចាត់ទុកថាជាសញ្ញានៃលទ្ធភាពផលិតរបស់អាមេរិក។

កិច្ចព្រមព្រៀងទាំង២នេះ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុត ដែលត្រូវបានបង្ហាញក្នុងពេលតែមួយ ដោយក្រុមហ៊ុនអាកាសចរណ៍ បែបពាណិជ្ជកម្ម ដោយវ៉ាដាច់ ការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដើម្បីទិញយន្តហោះចំនួន៤៦០គ្រឿង កាលពីឆ្នាំ២០១១។

យោងតាមការគណនាតម្លៃបញ្ជី សម្រាប់យន្តហោះបានបង្ហាញថា ការបញ្ជាទិញ មានតម្លៃសរុបជាង៧០ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន មិនបានប្រកាសតម្លៃជាផ្លូវការកាលពីថ្ងៃអង្គារនោះទេ។

ប្រធានក្រុមហ៊ុន Air India លោក N. Chandrasekaran បានមានប្រសាសន៍នៅក្នុងពិធីនៅប្រទេសឥណ្ឌាថា “យើងកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ”។

អ្វី​ដែល​សំខាន់​បំផុត​មួយ​ គឺ​កង​យន្តហោះ​ទំនើប​ ដែល​អាច​ធ្វើ​ដំណើរ​បាន​គ្រប់​ផ្លូវ។

លោក Modi បានចាត់ទុកការពង្រឹងអាកាសចរណ៍ស៊ីវិលបាននិយា​យថា ជាទិដ្ឋភាពសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធជាតិ។

លោក Narendra Modi បានលើកឡើងពីការប៉ាន់ប្រមាណថា ឥណ្ឌានឹងត្រូវការយន្តហោះលើសពី២.០០០គ្រឿង នៅក្នុងរយៈពេល១៥ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here