ដំណឹងល្អៈខេត្តកំពង់ឆ្នាំងត្រៀមស្វាគមន៍កំពង់ផែពហុបំណងធំមួយ នាពេលខាងមុខ

0

 ដោយៈ គង់ សូរិយា

       កំពង់ឆ្នាំងៈ អាចចាត់ទុកជាដំណឹងល្អមួយ សម្រាប់មូលដ្ឋានទឹកដី ខេត្តកំពង់ឆ្នាំង ខណៈក្រុមហ៊ុនធំមួយគ្រោងបោះទុន វិនោយោគសាងសង់កំពង់ផែពហុបំណង គ្របដណ្តប់លើទំហំដីជាង១០០ហិកតា។

កំពង់ផែពហុបំណង ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នឹងលេចជារូបរាងនាពេលខាងមុខនេះ ដើម្បីជួយជំរុញការដឹក ជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្តនិង បណ្តាខេត្តនៅជាប់បឹងទន្លេសាប។

ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក លោក ប្រាក់ វុទ្ធី បានមានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជា៣ដំណា​ក់កាលធំៗ ដែលជំហានទី១ នឹងធ្វើឱ្យដំណើរការអាជីវកម្ម ជំហានទី២ ការរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣ ការរៀបចំជាកំពង់ផែទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។

ជាមួយគ្នានេះ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសា​សន៍បញ្ជាក់ថា កំពង់ផែថ្មីនេះ ពិតជាមានសារសំខាន់បំផុត សម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញ និងបែងចែកកសិផលទៅទូទាំងប្រទេស និងក្រៅប្រទេស ដែលនឹង ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here