Hattha top Banner

IMF: ប្រទេសចិនអាចនឹងក្លាយជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមមន្ត្រីមួយរូប នៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសចិនទំនងជានឹងក្លាយ ទៅជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នេះ។

លោក Steven Barnett អ្នកតំណាងជាន់ខ្ពស់របស់ IMF ប្រចាំនៅប្រទេសចិន បានមានប្រសាសន៍ថា “IMFរំពឹងថា ប្រទេសចិននឹងរួមចំណែកប្រហែល១/៣ នៃកំណើនពិភពលោកនៅឆ្នាំ២០២៣នេះ ដោយធ្វើឱ្យប្រទេសនេះ ក្លាយជាអ្នករួមចំណែកធំបំផុតតែមួយគត់ ចំពោះកំណើនពិភពលោក។

យោងតាមការធ្វើបច្ចុប្បន្នភាព ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF នៅក្នុងខែមករា បានឱ្យដឹងថា ទិន្នផលពិភពលោកនឹងកើនឡើង២,៩ភាគរយនៅឆ្នាំនេះ ដែលប្រទេសចិនត្រូវបានគេរំពឹងថា នឹងរួមចំណែកប្រហែល១ភាគរយ។

លោកបានបន្តថា “ការស្ទុះងើបឡើងវិញនៃកំណើន សេដ្ឋកិច្ចរបស់ប្រទេសចិន ក៏មានការកើនឡើងជាវិជ្ជមាន ទៅលើសេដ្ឋកិច្ចផ្សេងទៀតផងដែរ”។

លោកបានបន្ថែមថា កំណើនដ៏លឿននៅក្នុងប្រទេសចិន អាចជំរុញដល់កំណើនសេដ្ឋកិច្ចផ្សេងទៀត ខណៈប្រទេសនេះទិញទំនិញកាន់តែច្រើនពីប្រទេសផ្សេងទៀត ហើយភ្ញៀវទេសចរចិនក៏បានធ្វើដំណើរ ទៅក្រៅប្រ ទេសច្រើនផងដែរ។

លោក Steven Barnett បានអះអាងថា “យើង​មិន​គិត​ថា​ការ​ស្ទុះ​ងើប​ឡើង​វិញ​របស់​ប្រទេស​ចិន ​នឹង​ជំរុញ​ឱ្យអតិផរណា​សកល ហក់ឡើងខ្ពស់នោះទេ​ហើយយើង​ក៏មិន​រំពឹង​ថា ​អតិផរណា​ក្នុង​ប្រទេស​ចិន​នឹង​កើន​ឡើង​ច្រើន​នោះ​ដែរ”។

លោកបញ្ជាក់ថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច របស់ប្រទេសចិននៅឆ្នាំនេះ ទំនងជាត្រូវបានជំរុញដោយការប្រើប្រាស់ច្រើន ជាងហេដ្ឋារចនាសម្ព័ន្ធ ដែលមានន័យថា ឥទ្ធិពលលើតម្លៃទំនិញ នឹងមានតិចជាងការងើបឡើងវិញពីមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here