ប្រទេសចិន គ្រោងដាក់ឱ្យដំណើរការនាវាកម្សាន្តខ្នាតយក្សដំបូង របស់ខ្លួននៅចុងឆ្នាំនេះ

0

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន គ្រោងនឹងដាក់ឱ្យដំណើរការនាវាកម្សាន្តខ្នាតយក្សផលិតក្នុងស្រុក ដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ។

នេះគឺជាលើកទី១ ហើយដែលប្រទេសចិន ហក់ចូលប្រឡូកក្នុងវិស័យផលិតនាវាកម្សាន្តខ្នាតយក្ស ដែលជាយូរមកហើយគ្រប់គ្រង ដោយអឺរ៉ុប ហើយវាក៏ឆ្លុះបញ្ចាំង ពីការបោះជំហានដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើធនធានក្រៅប្រទេសផងដែរ។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឱ្យដឹងថា ដំណើរការផលិតនាវាកម្សាន្តខ្នាតយក្សចិន ដែលមានឈ្មោះថា H1508 នេះបានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០១៩។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថា តាមការរំពឹងទុកនាវាកម្សាន្តខ្នាតយក្សនេះ អាចនឹងត្រូវទម្លាក់ចូលទឹកនៅខែឧសភា។

យោងតាមក្រុមហ៊ុនផលិតនាវានេះឈ្មោះ Shanghai Waigaoqiao Shipbuilding ឱ្យដឹងថា ការបើកសាកល្បងនៅសមុទ្រនឹងចាប់ផ្ដើមនៅខែកក្កដា ហើយនាវានេះនឹងត្រូវដាក់ឈ្មោះ និងប្រគល់ឱ្យអតិថិជននៅត្រឹមដំណាច់ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានាឱ្យដឹងថា ការសាងសង់នាវាកម្សាន្តនេះសម្រេចបានប្រមាណ៩០%ហើយ។

 

*តើប្រទេសចិន នឹងសាងសង់នាវាកម្សាន្តខ្នាតយក្សប្រភេទនេះបន្ថែមទៀតដែរទេ?

ជាការពិតណាស់ បច្ចុប្បន្នប្រទេសចិន ក៏កំពុងសាងសង់នាវាកម្សាន្តខ្នាតយក្សទី២ ដែលមានឈ្មោះថា H1509 ផងដែរ ហើយវានឹងកាន់តែធំជាងនាវាកម្សាន្តទី១ ទៅទៀត។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នាវាកម្សាន្តខ្នាតយក្សទី១ បានចាប់ផ្ដើមដំណើរការសាងសង់ចាប់តាំងពីឆ្នាំ២០២២៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here