ប្រទេសចិនជ្រើសរើសខេត្តព្រះសីហនុជា​ច្រករបៀងឧស្សាហកម្ម និងតំបន់ភូមិភាគពាយ័ព្យជា “ច្រករបៀងត្រី និងស្រូវ”

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្រទេសចិនតាមរយៈស្ថានទីតរបស់ខ្លួន នៅកម្ពុជាបានប្រ​កាសជួយកម្ពុជា បង្កើតនូវគំនិតផ្តួចផ្តើមចំនួនពីរបន្ថែមទៀត រួមមាន “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយយកខេត្តព្រះសីហនុ ជាចំណុចកណ្តាល និង “ច្រករបៀងត្រី និងស្រូវ” នៅភាគយ័ព្យ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលចិនមានឆន្ទៈ ក្នុងការផ្តល់​ជំនួយកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា។

លោកបានបន្តថា “ខេត្តព្រះសីហនុ ដែលជាប៉ូលដ៏សំខាន់ និងកំពុងត្រូវបានកែប្រែឱ្យក្លាយ ទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ នឹងក្លាយជាចំណុចកណ្ដាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ដោយពឹងផ្អែកលើគម្រោងផ្សេងៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងផ្លូវល្បឿ​នលឿនភ្នំពេញព្រះសីហនុជាដើម”។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេចិនចន្លោះថ្ងៃទី៩ ដល់១១ កុម្ភៈកន្លងមកនេះ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាន ប្រកាសនឹងផ្តល់ថវិកា៣០០លានយ័ន គាំទ្រការសាងសង់ផ្លូវដែកកម្ពុជា  ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូង នៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។​

លោក Wang Wentianបានលើកឡើងទៀតថា តាមរយៈគម្រោងនេះ ប្រទេសចិននឹងជំរុញឱ្យក្រុមហ៊ុនចិន កាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាលោកឯកអគ្គរដ្ឋទូតចិនបានបន្តថា ប្រទេសចិននឹងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម និងបង្កើនចំនួនកសិករ បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញកសិផល គុណភាពខ្ពស់បន្ថែមទៀតទៅប្រទេសចិន។

លោកបញ្ជាក់ថា “ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ពិភាក្សាគ្នាអំពីការបង្កើត “ច្រករបៀងត្រី និងស្រូវ” ដែលផ្តោតលើការអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើប ដោយសារប្រទេសកម្ពុជាសម្បូរធនធានកសិកម្ម ហើយកសិ​កម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា”។ លោកបន្ថែមថា “ជាពិសេស ភូមិភាគពាយ័ព្យ និងតំបន់បឹងទន្លេសាប គឺ “ឃ្លាំងត្រី” ដ៏សំខាន់ក្នុងប្រទេសកម្ពុជា”។

លោកWang Wentian បានបន្ថែមថា ខេត្ត Jiangsu របស់ប្រទេសចិន គឺជាទឹកដីនៃត្រី និងស្រូវរបស់ប្រទេសចិន វាមានបច្ចេកវិជ្ជាទំនើប និងបទពិសោធន៍ដ៏សម្បូរបែប ក្នុងការអភិវឌ្ឍន៍កសិកម្មទំនើប។ ស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងជំរុញការបង្កើតយន្តការសហប្រតិបត្តិការ រវាងខេត្ត Jiangsu របស់ប្រទេសចិន និងក្រសួងកសិកម្មកម្ពុជាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ការសាងសង់ “ច្រករបៀងត្រី និងស្រូវ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here