តើព្រឹត្តការណ៍អង្គរសង្ក្រាន្តនឹងបំបែកឯកគ្គទកម្មពិភពលោក ដ៏អស្ចារ្យអ្វីនៅឆ្នាំនេះ?

0

ដោយៈ សុផារី

សៀមរាបៈ យុទ្ធនាការសំខាន់ៗចំនួនពីរ រួមមាន រាំម៉ាឌីហ្សុន និងបត់បេះដូងក្រដាស នឹងធ្វើឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក សម្រាប់ព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខនេះ នៅលើទឹកដីខេត្តសៀម​រាប ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ ប្រកួតរាំម៉ាឌីហ្សុន និង Beyond The Games បត់បេះដូងក្រដាសឱ្យបាន១លានបេះដូង។

សហភាពសហព័ន្ធយុវជនកម្ពុជា បាននឹងកំពុងបញ្ជ្រាបការផ្សព្វផ្សា​យពីព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកគ្គទកម្មពិភពលោក និងយុទ្ធនាការBeyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯកគ្គទកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុល ដល់បងប្អូនប្រជាពល​រដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមយុទ្ធនាការខាងលើ។

កន្លងមក នៅឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកគ្គទកម្ម ដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន ហើយនៅឆ្នាំដដែលនេះក៏មានការរាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness។

ជាមួយគ្នានេះ ក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិ តាមរយៈសមិទ្ធផលជាច្រើន ដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញ​ព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តនឹងរៀបចំយុទ្ធនាការបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរ្ត៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាទស្សនីយភាពវប្បធម៌ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here