ដោយៈ គង់ សូរិយា
ភ្នំពេញៈ រំលឹកដល់អតីតកាល ក្នុងស្ថានភាពបច្ចុប្បន្នសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្នមានហូបហើយ ត្រូវឆ្ងាញ់ និងមានសុវត្ថិភាព។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្សរាប់ពាន់នាក់ នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ។
សម្តេចតេជោបានថ្លែងរំលឹកថា “កម្ពុជា បានដើរឆ្ងាយពីស្ថានភាពក្រោយរំដោះឆ្នាំ១៩៧៩ ដែលគិតត្រឹមឱ្យរស់”។
ទាក់ទងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះដំណើររបស់ជាតិ ដែលបានសម្រេចគោលដៅ ក្នុងការប ណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមសិស្សគោលដៅ១,៥លាននាក់ សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង «វិជ្ជាជីវៈដូនតា» រួមមាន តម្បាញ់ ចម្លាក់ គំនូរ និងស្មូនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សដែលត្រូវទទួលការប ណ្តុះបណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ ចំពោះរឿងអប់រំ តែកុំឱ្យជ្រុលរឿងប្រកាន់ ឬរឿងរើសអើងវណ្ណៈ៕