ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ប្រមុខរដ្ឋឡាវ នឹងអញ្ជើញ ចូលរួមបើកស៊ីហ្គេមនៅកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់រឿងអនាម័យ ក្នុងព្រឹត្តិការណ៍៍ជាប្រវត្តិសាស្រ្តនេះ។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ កុម្ភៈនេះ។
-->

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។។
សម្តេចតេជោហ៊ុន សែន ពេញចិត្តការប្រកួតបាល់ទះមិត្តភាព រវាងកម្ពុជា និងបារាំង។ សម្តេចតេជោ សរសើរសមត្ថភាពកីឡាករកម្ពុជា។
សម្តេចតេជោបញ្ជាក់ថា “រឿងកីឡា គឺជារឿងទាំងអស់គ្នា មិនមែនជារបស់នរណាម្នាក់ឡើយ។ ប៉ុន្តែបក្សប្រឆាំងមិនសរសើរហើយ ថែមទាំងជេរទៀត”៕
