មកស្គាល់បុត្រាទាំងបីរូបរបស់អ្នកឧកញ៉ាសុខ គង់ និងតួនាទីដ៏សំខាន់ដែលកំពុងកាន់កាប់នាពេលបច្ចុប្បន្ន

0

ដោយៈ Property

ភ្នំពេញៈ អ្នកឧកញ៉ា សុខ គង់ និងភរិយាមានបុត្រាបុត្រីសរុបចំនួន៦រូប ក្នុងនោះមានបុត្រាចំនួន៣រូប ដែលជាកូនទី១ ទី២ និងទី៣ និងបុត្រីចំនួន៣រូប រួមមាន បុត្រីទី៤ ទី៥ និងបុត្រីពៅ។

បច្ចុប្បន្ននេះ បុត្រារបស់អ្នកឧកញ៉ាខ្លះបាន និងកំពុងជួយគ្រប់គ្រង និងដឹកនាំអាជីវកម្មជាច្រើន ខ្លះក៏មានអាជីវកម្មជារបស់ខ្លួន។

ថ្ងៃនេះ យើងខ្ញុំសូមណែនាំឱ្យស្គាល់ នូវកូនប្រុសទាំង៣រូបរបស់អ្នកឧកញ៉ា និងកិច្ចការងារ និងតួនាទី ដែលកំពុងកាន់កាប់។

ទី១ ឧកញ៉ា សុខ យាក ជាកូនប្រុសច្បង បានរៀបការ និងមានបុត្រាបុត្រីចំនួន៤នាក់។ សព្វថ្ងៃ លោកឧកញ៉ាមានតួនាទីជាអនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប ប្រធានក្រុមហ៊ុនសូគីម៉ិច (ផ្នែកប្រេង) និងជាប្រធានក្រុមហ៊ុនបូកគោហ្វាម ឯ.ក។

ទី២ ឧកញ៉ា សុខ ហុង ជាកូនប្រុសទី២ បានរៀបការ និងមានបុត្រាបុត្រីចំនួន៣នាក់។ បច្ចុប្បន្ន លោកឧកញ៉ាជាម្ចាស់ក្រុមហ៊ុន HSC Group ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើន ធ្វើអាជីវកម្មលើវិស័យនានានៅកម្ពុជា។

កូនប្រុសទី២របស់អ្នកឧកញ៉ា សុខ គង់ រូបនេះ មិនបានធ្វើការងារពាក់ព័ន្ធជាមួយក្រុមហ៊ុន សូគីម៉ិច នោះឡើយ។

ទី៣ លោក សុខ សុវណ្ណនិត គឺជាកូនប្រុសទី៣ បានរៀបការ និងមានបុត្រាបុត្រីចំនួន៤នាក់។ លោកគឺជាអគ្គនាយកក្រុមហ៊ុ គង់ ហុង កាត់ដេរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here