លោកពូទីន ចោទលោកខាងលិច មានចេតនាបញ្ឆេះភ្លើងសង្គ្រាមលោកក្នុងគោលបំណងវាយកម្ទេចប្រទេសរុស្ស៊ី

0

ដោយៈ សុខុម

មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម ដែលបានអូសបន្លាយរាប់ឆ្នាំនៅអ៊ុយក្រែន ដោយមិនរាយថយជាដាច់ខាត។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ។

ទន្ទឹមនេះលោក ពូទីន ថែមទាំងចោទប្រកាន់សម្ព័ន្ធមិត្ត NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា ជាអ្នកបន្ថែមអណ្ដាតភ្លើងសង្គ្រាមឱ្យឆាបកាន់តែសន្ធោសន្ធៅ ក្នុងគោលបំណងវាយផ្ដួលទីក្រុងមូស្គូ ក្នុងករណីឈានដល់ការប្រឈមមុខដាក់គ្នាទូទាំងពិភពលោក។

មុនថ្ងៃខួប១ឆ្នាំ នៃសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតជាមួយលោកខាងលិច ចាប់តាំងសង្គ្រាមត្រជាក់ លោក ពូទីន បញ្ជាក់ថា ប្រទេសរុស្ស៊ី “បានដោះស្រាយបញ្ហាជាបន្តបន្ទាប់” ដែលខ្លួនប្រឈមនៅក្នុងប្រទេសអ៊ុយក្រែន។

លោក ពូទីន បានប្រាប់បណ្ដាឥស្សរជននយោបាយ និងយោធារបស់ប្រទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីកំពុងងាកមកទ្វីបអាស៊ី បន្ទាប់ពីលោកខាងលិច បានដាក់ទណ្ឌកម្មមកលើខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្តិសាស្ត្រនាសម័យទំនើប។

ក្រៅពីការប្ដេជ្ញាបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន និងការព្រមានលោកខាងលិច ថាអាចមានការប្រឈមមុខដាក់គ្នា ទូទាំងពិភពលោក លោក ពូទីន ក៏បានព្យាយាមនិយាយថា រុស្ស៊ី ធ្វើសង្គ្រាមដោយបង្ខំចិត្ត ហើយថាលោកយល់ពីការឈឺចាប់របស់ក្រុមគ្រួសារ នៃអ្នកដែលបានបាត់បង់ជីវិតក្នុងសមរភូមិ។

លោកខាងលិច និងអ៊ុយក្រែន ដែលអនាគតអាចក្លាយជាសមាជិកមួយរបស់អង្គការបក្សសម្ព័ន្ធយោធាNATO បានច្រានចោលការចោទប្រកា​ន់ពីសំណាក់លោក ពូទីន ហើយនិយាយថា ការពង្រីកខ្លួនរបស់NATO ឆ្ពោះទៅភាគខាងកើត ដែលមានប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត ដ៏បានដាក់ពាក្យសុំចូល NATO ដែរនោះ មិនមែនដូចអ្វីដែលរុស្ស៊ី និយាយថា ជាការទន្ទ្រានកាន់កាប់ទឹកដីនោះឡើយ៕ Reuter៕

LEAVE A REPLY

Please enter your comment!
Please enter your name here