ការសាងសង់ផ្លូវជាតិលេខ៤៨ពីសម្រេចវឌ្ឍនភាពការសាងសង់ទើបសម្រេចបានចំនួន១៨ភាគរយ

0

ដោយៈ Property Area

កោះកុងៈ គម្រោងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង សម្រេចវឌ្ឍនភាពការសាងសង់ចំនួន១៨ភាគរយហើយ។

នេះបើតាមប្រសាសន៍របស់លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ មានទីតាំងស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកស្រីអភិបាលបានមានប្រសាសន៍ថា “ផ្លូវជាតិលេខ៤៨ត្រូវបានកំពុងកែលំអកម្រិតគុណភាព ដោយក្រាលកៅស៊ូបេតុង AC និងបេតុងត្រង់ផ្លូវប្រសព្វ និងផ្លូវចំណោទ សម្រេចបាន១៧,៩៧ភាគរយហើយ”។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៤ ចំណាយថវិកាសរុបប្រមាណ៦៥លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture៕

LEAVE A REPLY

Please enter your comment!
Please enter your name here