ដំណឹងល្អៈ អង្គការFATFសម្រេចដកកម្ពុជាចេញពីបញ្ជីរប្រទេសព៌ណប្រផេះទាក់ទងការលាងលុយហើយ

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា អង្គការហ្វាត (FATF) បានសម្រេចដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះហើយ។

សម្ដេចស ខេង លើកឡើងបែបនេះ នាឱកាសអញ្ជើញ បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេច ស ខេង មានប្រសាសន៍ថា តាមរបាយការណ៍របស់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា មហាសន្និបាតនៃអង្គការ FATF កាលពីថ្ងៃទី២១ ដែលកិច្ចប្រជុំត្រៀមបំរុង សម្រាប់ថ្ងៃទី២៤ នោះ គឺបានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ ប៉ុន្ដែប្រកាសជាផ្លូវការ តាមព័ត៌​មាន គេនឹងធ្វើម៉ោង១០ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យើងរងចាំព័ត៌មាននេះទាំងអស់គ្នា។

សម្តេចបញ្ជាក់ថា “ដំណឹងនេះពិតជាដំណឹងររីករាយ សម្រាប់កម្ពុជាហើយ ប៉ុន្តែស្របពេ​លជាមួយនឹងអ្វីដែលទទួលនេះ ក៏មិនត្រូវភ្លេចខ្លួនផងដែរ ក្នុងការបន្តការពារកម្ពុជាក្នុងកិច្ចសហការជាមួយអង្គការ FATF”។

សម្ដេចក្រឡាហោមបានបន្ដថា “បន្ទាប់មកទៀត គឺមិនត្រូវភ្លេចខ្លួន ក្នុងការកិច្ចសហប្រតិបត្តិការនានានោះទេ។ ផ្ទុយទៅវិញ គឺខិតខំប្រឹងប្រែង​បន្ថែមទៀត ព្រមទាំងរួមសាមគ្គីគ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបន្ដការពារឲ្យបានដាច់ខាត នូវ​លទ្ធផលដែល​ខិតខំជាមួយអង្គការ FATFនេះ។

អង្គការ FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់​កម្ពុជាស្ថិតក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសមានហានិភ័យ​ខាង អំពើលាងលុយកខ្វក់​ដែល​ពិភពលោក​ត្រូវបង្កើនការតាមដាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here