ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទិវាជាតិទីក្រុងស្អាតលើកទី១១ និងប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទិវាជាតិទីក្រុងស្អាតលើកទី១១ និងប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ”អមជាមួយពិធីប្រគល់ជ័យ លាភីទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៥ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ពិធីនេះនឹងធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
នាឱកាសពិធីអបអរសាទរនេះ នឹងមានការ រៀបចំវេទិកាទិវាជាតិទីក្រុងស្អាតលើកទី១១ នាពេលព្រឹក វេលាម៉ោង៨ព្រឹក និងពិធីប្រគល់ជ័យលាភី ទីក្រុងស្អាតលើកទី៣ សុពលភាព ឆ្នាំ២០២២-២០២៥ នាពេលរសៀល វេលាម៉ោង ១៤រសៀល៕
