សណ្ឋាគារលំដាប់ខ្ពស់លើពិភពលោក Atlantis The Royal តម្លៃជាង១ពាន់លានដុល្លារបានបញ្ចប់ការសាងសង់ហើយ

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុន Ssangyong E&C បានបញ្ចប់ការសាងសង់សណ្ឋាគារលំដាប់ខ្ពស់ថ្មីរបស់ទីក្រុងឌូបៃ ដែលមានឈ្មោះថា Atlantis The Royal ក្រោយពីបានចំណាយរយៈពេលសាងសង់អស់៨ឆ្នាំ។

សណ្ឋាគារលំដាប់ខ្ពស់នេះមាន៧៩៥បន្ទប់ ដែលមាន៤៤ជាន់ និងគ្រឿងបរិក្ខារប្រណីតៗ រួមទាំងអាងហែលទឹកចំនួន៩៤ផងដែរ។

សណ្ឋាគារ Atlantis The Royal ស្ថិតនៅលើកោះសិប្បនិម្មិតដែលគេស្គាល់ថា Palm Jumeirah ក្នុងទីក្រុងឌូបៃដោយថវិកាប្រហែល១,២ពាន់លានដុល្លារត្រូវបានចំណាយដើម្បីសាងសង់សណ្ឋាគារដ៏ប្រណីតនេះ ដោយគម្រោងដ៏ធំនេះត្រូវបានបញ្ជាទិញក្នុងឆ្នាំ២០១៥ ដោយសាជីវកម្មវិនិយោគនៃទីក្រុងឌូបៃ (ICD)។

វា​ជា​សណ្ឋាគារ​លំដាប់​កំពូល​ ដែល​មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មើល​ទៅ​ឈូង​សមុទ្រ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ភ្ញៀវសណ្ឋាគារទាំងអស់អាចរីករាយនឹងទិដ្ឋភាពដ៏អស្ចារ្យនេះ។

តាំងពីដំបូងមក គម្រោងនេះគឺជាកិច្ចការដ៏គួរឱ្យខ្លាចមួយ ដែលតម្រូវឱ្យមានជំនាញខ្ពស់ ដោយសារតែការរចនាដ៏ស្មុគស្មាញរបស់សណ្ឋាគារនេះ។

ទីប្រឹក្សាសរុបចំនួន៥៤នាក់មកពី១៤ប្រទេសបានធ្វើការរួមគ្នាដើម្បីសម្រេចបាននូវការរចនាដ៏ប្រណីតខ្ពស់ក្នុងការសាងសង់សណ្ឋាគារដ៏ល្អបំផុតនៅក្នុងពិភពលោកមួយនេះ។

ការបញ្ចប់នៃគម្រោង Atlantis The Royal ដែលជាសណ្ឋាគារប្រណីតលំដាប់កំពូលមួយរបស់ពិភពលោក នឹងជួយឱ្យក្រុមហ៊ុន Ssangyong E&C ពង្រឹងជំហររុឹងមាំនៅក្នុងទីផ្សារពិភពលោកក្នុងនាមជាក្រុមហ៊ុនសំណង់កម្រិតខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here