រយៈពេល៥ខែ យានយន្តជិត២លានគ្រឿងបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

0

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់ លើផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ មានចំនួនជិត១,៩លានគ្រឿង។

ដោយក្នុងនោះមានប្រមាណ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត១១លានដុល្លារសហរដ្ឋអាមេរិក។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងក្នុងកិច្ចប្រជុំ ពិភាក្សាលើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរកាលពីថ្ងៃទី២៨ កុម្ភៈនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់ បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍ កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈចំណូលពន្ធផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here