Hattha top Banner

AirAsia និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតនឹងបន្ថែមផ្លូវហោះហើរថ្មីៗរវាងចិន ឥណ្ឌូនេស៊ី និងកម្ពុជា

0

ដោយៈ សុខុម

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំ និងមហិច្ឆតាសម្រាប់ទីផ្សារប្រទេសចិន ដោយគ្រោងបបង្កើនជើងហោះហើរ ឱ្យលើសមុនកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅត្រឹមដំណាច់ឆ្នាំ២០២៣ ខណៈមានផែនការបង្កើតផ្លូវហោះហើរថ្មីៗ។

ក្រុមហ៊ុននេះ ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើន ដែលកំពុងបង្កើនជើងហោះហើរ នៅក្នុងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលការធ្វើដំណើរឆ្លងព្រំដែន របស់ប្រទេសចិន ស្ទុះងើបឡើងវិញ។

លោកស្រី Karen Chan ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកា​សចរណ៍ AirAsia បានទម្លាយឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុនគ្រោងនឹងដំណើរការ ជើងហោះហើរជាង៣៤០ជើង ក្នុងមួយសប្តាហ៍នៅក្នុងប្រទេសចិន ក្នុងត្រីមាសទី៤ ចុងឆ្នាំនេះ បើធៀបនឹងប្រមាណ៣២០ជើងក្នុងឆ្នាំ២០១៩។

លោកស្រីលើកឡើងថា “ក្រុមហ៊ុនទាំងនោះក៏សង្ឃឹមថា នឹងបើកផ្លូវហោះហើរថ្មីៗរវាងប្រទេសចិន និងឥណ្ឌូនេស៊ី រួមជាមួយប្រទេសចិន និងកម្ពុជាផងដែរនៅឆ្នាំនេះ ដើម្បីនាំឱ្យចំនួនសរុបនៃផ្លូវហោះហើរ កើនឡើងដល់ជាង៤០ផ្លូវ បើធៀបនឹងផ្លូវហោះហើរចំនួន៣៩ក្នុងឆ្នាំ២០១៩”។

លោកស្រីបន្ថែមថា “ផ្លូវហោះហើរថ្មីៗទាំងនេះ គឺនៅរង់ចាំការអនុម័តពីដ្ឋាភិបាល”។

ក្រុមហ៊ុននេះ ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ជាច្រើនផ្សេងទៀត បានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន លើការបន្តជើងហោះហើរក្នុងប្រទេសចិន បន្ទាប់ពីប្រទេសចិន បានដកចេញវិញនូវវិធានការរឹតបន្តឹងកូវីដ-១៩ ដ៏តឹងរ៉ឹង ហើយការធ្វើដំណើរឆ្លងដែន វិលមករកភាពប្រក្រតីឡើងវិញ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុននេះបានបន្តជើងហោះហើរជាច្រើនពីទីក្រុងនានារបស់ចិន មកកាន់ទីក្រុងបាងកក ឬក្រុងឡាឡាំពួរ។ ក្រុមហ៊ុនរំពឹងថា នឹងបង្កើនចំនួនជើងហោះហើរប្រចាំសប្ដាហ៍ ឱ្យឈានដល់១៣០ជើងត្រឹមខែមេសា៕ Global Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here