របបអាហារសុខភាពនៅកម្ពុជាមានតម្លៃទាបជាងគេក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានអះអាងថា ថ្លៃនៃការរក្សារបបអាហារ ដែលមានសុខភាពល្អនៅក្នុងប្រទេសកម្ពុជាគឺមានតម្លៃទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមសំណុំនៃសូចនាករថ្មីដែលចេញផ្សាយដោយ FAO កាលពីថ្ងៃពុធ បានឱ្យដឹងថា ការចំណាយប្រចាំថ្ងៃរបស់កម្ពុជាមានចំនួន៣,៨៩ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញ។

ក្នុង​ចំណោម​បណ្តាប្រទេស​សមាជិកអាស៊ាន​ផ្សេង​ទៀត ការ​ចំណាយ​ដែលទាប​បំផុត​គឺនៅ​សិង្ហបុរី ដែលមានចំនួន៣,០៦ដុល្លារ​អាមេរិក បន្ទាប់​មក​គឺម៉ាឡេស៊ីមានចំនួន៣,៥៤ដុល្លារ។

ចំណែកប្រទេសឥណ្ឌូណេស៊ីមានការចំណាយខ្ពស់បំផុតចំនួន៤,៤៧ ដុល្លារតាមពីក្រោយដោយប្រ៊ុយណេចំនួន៤,៤១ ដុល្លារ ថៃចំនួន៤,៣២ដុល្លារ មីយ៉ាន់ម៉ាចំនួន៤,១៩ដុល្លារ ឡាវចំនួន៤,១៤ ដុល្លារ ហ្វីលីពីនចំនួន៤,១១ ដុល្លារ និងងវៀតណាមចំនួន៤,០៧ ដុល្លារ។

នៅក្នុងលក្ខខណ្ឌនៃតំបន់ សូចនាករដែលបង្កើតឡើងដោយ FAO ជាមួយនឹងធាតុចូលពីសាកលវិទ្យាល័យ Tufts និងធនាគារពិភពលោក បានបង្ហាញថា អាមេរិកឡាទីន និងការាបៀនមានការចំណាយខ្ពស់បំផុតនៅត្រឹម៣,៨៩ដុល្លារ។

ការចំណាយសម្រាប់មនុស្សម្នាក់ប្រចាំថ្ងៃនៅតំបន់អាស៊ីមានចំនួន៣,៧២ដុល្លារអាមេរិក) តាមពីក្រោយដោយអាហ្វ្រិកចំនួន៣,៤៦ដុល្លារ អាមេរិកខាងជើង និងអឺរ៉ុបមានចំនួន៣,១៩ដុល្លារអាមេរិក និងអូសេអានីចំនួន៣,០៧ដុល្លារអាមេរិក។

FAO បានអះអាងថា ការចំណាយនៅតំបន់អាស៊ីបានកើនឡើង៤ភាគរយនៅចន្លោះឆ្នាំ២០១៩និងឆ្នាំ២០២០ ដែលជាការកើនឡើងយ៉ាងខ្លាំងក្នុងចំណោមតំបន់ផ្សេងៗទៀត។

លោក David Laborde នាយកផ្នែកសេដ្ឋកិច្ចកសិកម្មរបស់ FAO បានមានប្រសាសន៍ថា “ការបញ្ចប់ភាពអត់ឃ្លាន អសន្តិសុខអាហារ និងកង្វះអាហារូបត្ថម្ភ គឺមានច្រើនជាងការធានាបាននូវអាហារគ្រប់គ្រាន់ដើម្បីរស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here