Hattha top Banner

បណ្ឌិតគី សេរីវឌ្ឍន៍៖ នៅបណ្ដាប្រទេសជាច្រើនគ្មានភ្ញៀវទេសចរជនជាតិណាចាយលុយច្រើនជាងភ្ញៀវចិននោះទេ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា លោកធ្លាប់ទៅសិក្សាស្រាវ ជ្រាវពីទេសចរណ៍ នៅបណ្ដាប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន ហើយបានកត់សម្គាល់ឃើញថា គ្មានភ្ញៀវទេសចរណាដែលចាយលុយច្រើនដូច ភ្ញៀវទេសចរជនជាតិចិននោះទេ។

លោកបណ្ឌិតបានមានប្រសាសន៍ថា វិស័យទេសចរណ៍គឺជាវិស័យ ដែលបង្កើតប្រាក់ចំណូលច្រើននៅក្នុងGDP របស់ប្រទេសជាតិយើង ហើយបើសិនជាយើងមើល ទៅលើចំណែកនៃវិស័យទេសច រណ៍ក្នុង GDP មានរហូតដល់៣៧ទៅ៣៨ភាគរយ។ ហើយក្នុងវិស័យទេសចរណ៍នេះដែរ តែងតែលើពាក្យចរចាមអារាមមកថា ជនជាតិចិនដែលចូលមកកម្ពុជាបង្កភាពរញ៉េរញ៉ៃ។ តែនេះវាគ្រាន់តែជាអារម្មណ៍របស់យើងម្នាក់ៗ ដែលមិនសូវពេញចិត្តនឹងជនជាតិចិន ។

លោកបន្តថា បើសិនជាយើងក្រលេកទៅមើល   ការចាយវាយរបស់ភ្ញៀវទេសចរវិញ ។ ការចាយវាយរបស់អឺរ៉ុបមានកម្រិត ជាក់ស្ដែងតាមការសិក្សា នៅប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន បានបង្ហាញថា គ្មានភ្ញៀវទេសចរឯណាចាយលុយច្រើនជាងភ្ញៀវទេសចរចិននោះទេ ។

លោកបន្តថា ដូច្នេះបើសិនជាភ្ញៀវទេសចរចិន ចូលមកកម្ពុជាតែ១លាននាក់ វាបានស្មើនឹងភ្ញៀវទេសចអឺរ៉ុប រហូតដល់៣លាននាក់ ពីព្រោះភ្ញៀវទេសចរចិន ក្នុងម្នាក់ចាយលុយក្នុងរង្វង់១២០០ដុល្លារ ខណៈភ្ញៀវទេសចរអឺរ៉ុប ចាយត្រឹមតែ៥០០ដុល្លារអាមេរិកប៉ុណ្ណោះ ។

លោកសេរីវឌ្ឍន៍បានបន្ថែមថា បណ្ដាប្រទេសជិតខាងដូចជាថៃបាន និងកំពុងទាក់ទាញភ្ញៀវទេសចរចិនច្រើនណាស់ ដោយគេមិនខ្វល់ពីភាពរញ៉េរញ៉ៃរបស់ជនជាតិនោះទេ ប៉ុន្តែកម្ពុជាវិញដោយសារតែមានអ្នកនយោបាយមួយចំនួន បានបង្កើតពាក្យថាចិនចូលមកកម្ពុជាធ្វើឱ្យមានជ្រួលច្របល់ ។

ជាមួយគ្នានេះ លោកលី ចុងគ័ង នាយករងមន្ទីរទេសចរណ៍ខេត្តហៃណាន់ប្រទេសចិន បានលើកឡើងកន្លងមកនេះថា ប្រជាជនចិនក្នុងឆ្នាំ២០២៣នេះ នឹងអាចចេញក្រៅប្រទេសប្រមាណ៩០លាននាក់ ហើយក្នុងចំណោមនោះ ក៏មានភ្ញៀវទេសចរជនជាតិចិនបានស្នើសុំវីសាមកទស្សនា នៅក្នុងប្រទេសកម្ពុជាខ្លះៗ និងបណ្ដើរៗហើយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here