ដោយវុត្ថា
ភ្នំពេញ: រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ គ្រោងនឹងបំពាក់ប្រព័ន្ឋអ៊ីនធើ ណេតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ មករានេះបានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគ្មានខ្សែបច្ចេកវិទ្យាជំនាន់ទី៥ (5G WiFi) ដើម្បីបម្រើសេវាអ៊ីនធឺណិតល្បឿនលឿន និងសេវាកម្មOnline ផ្សេងទៀតជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។
ល្បឿនអ៊ីនធឺណិតដែលផ្ដល់ដោយប្រព័ន្ធបច្ចេកវិទ្យាគ្មានខ្សែជំនាន់ទី៥ (5G WiFi) គឺមានល្បឿនប្រមាណជា២០ជីហ្គាប៊ីតក្នុងមួយវិនាទី មានសមត្ថភាពតភ្ជាប់ខ្ពស់ជាងបច្ចេកវិទ្យាជំនាន់ទី៤ដល់ទៅ៥០០ដង (ក្នុងរង្វង់២០គីឡូម៉ែត្រការ៉េ ភ្ជាប់បាន១លានឧបករណ៍) និងល្បឿនរលកសញ្ញាតភ្ជាប់គឺ១មីលីវិនាទី។