សញ្ញានៃកំណើនៈអាកាសយានដ្ឋានខេត្តសៀមរាបទទួលជើងហោះហើរ២៥០លើកក្នុងមួយសប្តាហ៍

0

ដោយៈ គង់ សួរិយា

    សៀមរាបៈ អាកាសតយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបបានទទួលជើងហោះហើរកើនឡើងជាបន្តបន្ទាប់ ដោយចំនួនជើងហោះហើរបានកើនដល់២៥០លើក ក្នុងមួយសប្តាហ៍ជាមួយនឹងអ្នកដំណើរជាតិ អន្តរជាតិចន្លោះ១៧០០ ទៅ១៨០០នាក់ក្នុងមួយថ្ងៃ។

កាលពីសប្តាហ៍មុន អាកាសយានដ្ឋាននេះ ទទួលបានការចុះចតពីក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាប ជាលក្ខណៈ Regular Flight ដោយហោះហើរក្នុង1សប្តាហ៍ចំនួន 3ជើង គឺនៅថ្ងៃអង្គារ /សុក្រ / អាទិត្យ។

 

តាមការព្យាករណ៍ ឆ្នាំ2023 កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ 4លាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ 80ម៉ឺន – 1លាននាក់ ហើយខេត្តសៀមរាប អាចទទួលទេសចរចិន30% នៃទេសចរចិនសរុបមកកម្ពុជា។

កាលពីថ្ងៃទី៣ មិនា លោកតុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានដឹកនាំមន្ត្រីជំនាញ រួមជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និងអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីស្វាគមន៍ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន 132នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here