រដ្ឋាភិបាលអនុម័តគម្រោងថ្មីចំនួន១៦មានទឹកប្រាក់ជិត១០០លានដុល្លារក្នុងខែកុម្ភៈឆ្នាំនេះ

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) ក្នុងខែកុម្ភៈ ២០២៣នេះមានចំនួន១៧ គម្រោងនិងមានទឹកប្រាក់សរុបប្រមាណជិត១០០លានដុល្លារអាមេរិក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយជាបន្តបន្ទាប់នៅក្នុងខែកុម្ភៈ ២០២៣ ។

គម្រោងដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តក្នុងខែកុម្ភៈ ២០២៣នេះភាគច្រើន ជាគម្រោងវិនិយោគទៅលើរោងចក្រសហគ្រាស ក្នុងវិស័យឧស្សាហកម្ម និងមានទឹកប្រាក់ត្រឹមក្រោម១០លានដុល្លារអាមេរិក ដែលមាននៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ ស្វាយរៀង តាកែវ និងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here