កម្ពជា និងឡាវ ចុះអនុស្សរណៈយោគយល់គ្នាពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ

0

ដោយៈ សុខុម

វៀងចន្ទន៍: ក្រុមមន្ត្រីកម្ពុជា និងឡាវ បានជួបជុំគ្នាកាលពីសប្តាហ៍មុន ដើម្បីចុះអនុស្សរណៈយោគយល់ (MoU) ក្នុងគោលបំណងពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែមីនា។

ជំនួបរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសទាំងពីរ ត្រូវបានធ្វើឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសឡាវ និងប្រទេសកម្ពុជា។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) របស់កម្ពុជា និងក្រុមមន្ត្រីមកពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ (DCAL) ក៏បានចុះ MoU ផងដែរ ក្នុងគោលបំណងបង្កើនជើងហោះហើរ រវាងប្រទេសឡាវ និងប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។

ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងបង្កើនទេសចរណ៍ កម្ពុជា កំពុងពិចារណាបង្កើតខ្សែរថភ្លើង ល្បឿនលឿនយ៉ាងហោចណាស់មួយដើម្បីតភ្ជាប់ប្រទេសឡាវ និងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកកម្ពុជា បានបញ្ចេញទស្សនៈលើបញ្ហានេះ ដោយលើកឡើងថា ការតភ្ជាប់ផ្លូវដឹកជញ្ជូនណាមួយ រវាងប្រទេសទាំងពីរនឹងផ្ដល់ផលប្រយោជន៍ខ្ពស់ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសឡាវ មានកម្រិតតិចតួច ហើយចំនួនភ្ញៀវទេសចរឡាវ ដែលមកទស្សនាកម្ពុជា មានកម្រិតក៏ដោយ។

ក្នុងឆ្នាំ២០២២ ប្រទេសឡាវ ទទួលបានភ្ញៀវទេសចរបរទេសជិត១,៣លាននាក់ ខណៈកម្ពុជា ទទួលបាន២,២លាននាក់ ដែលក្នុងចំណោមនោះត្រឹមតែ៤,០៧%ប៉ុណ្ណោះ ដែលមកពីប្រទេសឡាវ ពោលគឺតិចជាងភ្ញៀវទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាម ទៅទៀត។

ស្រដៀងគ្នានេះដែរ ចំនួនភ្ញៀវទេសចរកម្ពុជា ដែលទៅលេងប្រទេសឡាវ ក៏មិនខ្ពស់ប៉ុន្មាននោះដែរ បើទោះបីប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាក៏ដោយ។

យោងតាមការចុះផ្សាយរបស់កាសែត Khmer Times ឱ្យដឹងថា លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជំរុញគណៈប្រតិភូតំណាងលើកទឹកចិត្ត ឱ្យបណ្ដាប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេសឡាវ ផ្ដល់កញ្ចប់ដំណើរទេសចរណ៍ សម្រាប់ជនជាតិឡាវ និងភ្ញៀវទេសចរចិន មកទស្សនាទីក្រុងភ្នំពេញ សៀមរាប និងបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here