ChatGPT គ្រោងដាក់ឱ្យប្រើប្រាស់ជាភាសាខ្មែរនាពេលអនាគត

0

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ ប្រមាណជាង៦ខែកន្លងមកនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានប្រើប្រាស់ ChatGPT ដើម្បីសម្រួលដល់ការបំពេ​ញការងារប្រចាំថ្ងៃរបស់ខ្លួន និងការងារផ្នែកខ្លះរបស់ក្រសួងប្រៃ​សណីយ៍ និងទូរគមនាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីលថលបាន និងកំពុងសិក្សា ស្វែងយល់អំពីប្រព័ន្ធនេះបន្ថែម និងបានពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យ ChatGPT អាចប្រើប្រាស់បានជាភាសាខ្មែរ បន្ទាប់មកនឹងដាក់ឱ្យស្ថាប័នរដ្ឋនិងឯកជន រួមទាំងសាធារ​ណជនទាំងអស់អាចប្រើប្រាស់បានទូលំទូលាយ។

ChatGPT គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានអភិវឌ្ឍកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុន Open AI នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមរិក និងប្រកាសដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២។

ពាក្យ GPT នេះមានពាក្យពេញថា Generative Pre-Trained Transformer (GPT) គឺជាគំរូភាសា ដែលជាក្បួនដោះស្រាយប្រើប្រាស់ AI ហើយត្រូវរចនាឡើងដើម្បីស្វែងយល់ និងបង្កើតភាសាឱ្យដូចមនុស្ស។

ChatGPT ពិតជាមានសមត្ថភាពខ្ពស់ ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃ ដូចជា ការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។ ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើង ឱ្យមានសមត្ថភាពយល់ដឹង ពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។

មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗ ដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទ ជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាម របស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

LEAVE A REPLY

Please enter your comment!
Please enter your name here