រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអារ៉ាប៊ីសាអូឌីតក្នុងនៅគម្រោងអភិវឌ្ឍធំៗ

0

ដោយ: គង់ លាងហួរ

សេអ៊ូល: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូង គ្រោងបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាមួយអារ៉ាប៊ីសាអូឌីត និងឱ្យក្រុមហ៊ុនរបស់ខ្លួនចូលរួម ក្នុងផែនការគម្រោងមេហ្គាដ៏ធំរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-mo បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគី អារ៉ាប៊ីសាអូឌីតលោក Mohammed Al-jadaan នៅទីក្រុងសេអ៊ូល ដែលនេះជាកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំក្រុមG20 នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែតុលា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Choo និងលោក Al-jadaan បានចែករំលែកយោបល់លើបញ្ហាប្រឈម ដែលកំពុងកើនឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក រួមទាំងការបែកបាក់ដែលកំពុងលេចចេញ និងហានិភ័យភូមិសាស្ត្រនយោបាយផ្សេងទៀត។

ជាពិសេសលោក Choo បានចង្អុលបង្ហាញថា ប្រទេសទាំងពីរអាចស្វែងរកឱកាសដ៏មានសក្តានុពល សម្រាប់ភាពជាដៃគូនៅក្នុងគម្រោងផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ដែលផ្តោតលើការបន្ធូរបន្ថយការពឹងផ្អែកលើប្រេង និងការជំរុញម៉ាស៊ីនកំណើនផ្សេងទៀត។

លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ប្រទេសកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន នៅក្នុងវិស័យផ្សេងៗដូចជា អ៊ីដ្រូសែន និងឧស្សាហកម្មកសិកម្មឆ្លាតវៃផងដែរ។

លោក Choo ក៏បានស្នើឱ្យទីក្រុង Riyadh យកចិត្តទុកដាក់បន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូរ៉េ ក្នុងការចូលរួមក្នុងគម្រោងសាងសង់ ទីក្រុងប្រកបដោយនិរន្តរភាព Neom ជាមួ​យនឹងថវិកាចំនួន៥០០ពាន់លានដុល្លារ។

ជាការឆ្លើយតប លោក Al-jadaan បានកត់សម្គាល់ថា “អ្នកធុរកិច្ចកូរ៉េបាន និងកំពុងអួតអំពីបច្ចេកវិទ្យា និងសមត្ថភាពផលិតដ៏ឆ្នើម ហើយលោកសង្ឃឹមថា ពួកគេអាចចូលរួមក្នុងគម្រោងផ្សេងៗ ដែលគ្រោងធ្វើឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here