ប្រទេសចិនជម្រុញបរិយាកាសធុរកិច្ចប្រសើរឡើងនិងកាត់បន្ថយ ហានិភ័យហិរញ្ញវត្ថុ

0

សុខុម

ប៉េកាំង: ដោយបន្តផ្តល់អាទិភាព លើការអភិវឌ្ឍនៅឆ្នាំ២០២៣ ប្រទេសចិន នឹងប្រឹងប្រែងឱ្យកាន់តែខ្លាំង ដើម្បីបង្កើនតម្រូវការក្នុងស្រុក ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច សម្រាប់ក្រុមហ៊ុនឯកជន និងការពារហានិភ័យហិរញ្ញវត្ថុ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត។

គណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃសភាប្រជាជនចិន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ថា ខ្លួនបានចេញផ្សាយរបាយការណ៍ពិនិត្យផ្ទៀងផ្ទាត់ លើការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថ្នាក់ជាតិនៅឆ្នាំ២០២២ និងសេចក្តីព្រាងផែនការអភិវឌ្ឍន៍នៅឆ្នាំ២០២៣ ដាក់ជូនដោយក្រុមប្រឹក្សារដ្ឋ (State Council) ដែលជាគណៈរដ្ឋមន្ត្រីនៃប្រទេសចិន។

គណៈកម្មាធិការនេះនិយាយថា ២០២៣ គឺជាឆ្នាំដំបូងសម្រាប់ប្រទេសចិន អនុវត្តឱ្យបានពេញលេញ នូវគោលការណ៍ណែនាំនៃសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិន (CPC) ហើយវាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសនេះ ធ្វើការងារឱ្យបានល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជាការចាប់ផ្តើម វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរក្សាដំណើរការសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងភាពរឹងមាំ។ បន្ថែមពីលើការធ្វើឱ្យប្រសើរឡើង នូវការរំពឹងទុកផ្នែកចិត្តសាស្រ្តសង្គម និងបង្កើនទំនុកចិត្តលើការអភិវឌ្ឍ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការអនុវត្តគោលនយោបាយសារពើពន្ធសកម្ម និងគោលនយោបាយរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន ដោយផ្អែកលើមូលដ្ឋាន នៃការស្វែងរកវឌ្ឍនភាព ខណៈរក្សាបាននូវស្ថិរភាព។

យោងតាមសេចក្ដីព្រាងថវិកា ដែលដាក់ជូនដោយក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបង្ហាញថា នៅឆ្នាំ២០២៣ ប្រាក់ចំណូ លជាតិនៃប្រទេសចិន ត្រូវបានព្យាករថានឹងកើនឡើង ដល់៣,៩២ទ្រីលានដុល្លារអាមេរិក ដែលកើនឡើង៦,៧%បើធៀបនឹងឆ្នាំ២០២២ ខណៈការចំណាយរំពឹងថា នឹងកើនឡើងដល់៣,៩៥ទ្រីលានដុល្លារអាមេរិក ដោយកើនឡើង៥,៦%៕ Global Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here