សម្តេចតេជោៈ ប្រជាពលរដ្ឋភ្ជាប់បណ្តាញអគ្គិសនីកើនដល់៩០ភាគរយ ខណៈភ្នំពេញតម្រូវការកើនដល់១មេហ្កាវ៉ាត់

0

 ដោយៈ គង់ សូរិយា

       ពោធិសាត់ៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា តម្រូវការអគ្គិសនីនៅរាជធានីភ្នំពេញ បានកើនពី៣០ ដល់១០០០​មេហ្កាវ៉ាត់ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេស៩០ភាគរយ បានភ្ជាប់បណ្តាញអគ្គិសនីរួចហើយ។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងបែបនេះ ក្នុងពិធីសម្ភោធបើកការដ្ឋាន សាងសង់ទំនប់វារីអគ្គិសនី ស្ទឹងពោធិសាត់១ នាព្រឹកថ្ងៃទី១៤ មិនានេះ។

សម្តេចបានស្នើសុំការយោគយល់ ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់កើតចេញ ពីការធ្វើវារីអគ្គសិសនីស្ទឹងពោធិ៍សាត់១។

សម្តេចតេជោបានបញ្ជាក់ថា “សម័យនេះប្រជាពលរដ្ឋប្រើអគ្គិសនី មិនមែនសម័យប្រើភ្លើងចន្លុះទៀតនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នថាមពលអគ្គិសនីរបស់កម្ពុជា ទទួលបានពីប្រភពកកើតឡើងវិញរហូតដល់ទៅ៦២ភាគរយ។

សម្តេចតេជោហ៊ុន សែន បានថ្លែងថា វារីអគ្គិសនីជាប្រភពថាមពលដ៏ល្អមួយ។

សម្តេចតេជោបានរំលឹកថា កាលពីទសវត្សរ៍៩០ កម្ពុជា ប្រើអគ្គិសនីត្រឹមប្រមាណ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូតដល់ទៅ២២០០មេហ្គាវ៉ាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបរិស្ថាននិយមជំទាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ជំទាស់ការធ្វើវារីអគ្គិសនី តើចង់វិលទៅដុតចន្លុះវិញឬយ៉ាងណា?។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើមិនប្រឹងបង្កើតប្រភពថាមពលអគ្គិសនីទេ ប្រជាពលរដ្ឋនៅតែដុតចន្លុះ ប្រើចង្កៀង និងដុតប្រេងកាត”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គិសនី មិនត្រឹមតែបំពេញការប្រើប្រាស់ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បំពេញដល់តម្រូវការឧស្សាហកម្ម និងទេសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here