តំបន់កោះដាច់គ្រោងសាងសង់ស្ពានតភ្ជាប់ចំនួន២ ដើម្បីតភ្ជាប់ផ្លូវ ក្រវ៉ាត់ក្រុងទី៣មួយជុំ

0

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនសំណង់សៀងហៃ កាលពីសប្តាហ៍មុនបានបង្ហាញពីគំរោងសាងសង់ស្ពានសំខាន់ៗចំនួន៣ ដើម្បីតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ប៉ែកខាងកើត ឲ្យបានគ្រប់រង្វង់ជុំ។

យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ កាលពី​សប្តាហ៍មុនបានឲ្យដឹងថា គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣។

ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេក​ទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីលោកលឹម ស៊ីដេនីន​រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនុំ។

គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ លើកយកមកធ្វើបទបង្ហាញជូនអ្នកជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here