ដោយៈ ជេស៊ីកា
ភ្នំពេញៈ អតីតប្រធានកងកំលាំងសហប្រជាជាតិ មករៀបចំការបោះឆ្នោតនៅកម្ពុជា (UNTAC) នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ លោកយ៉ាស៊ូស៊ី អាកាស៊ីបានកោតសរសើរសមត្ថភាព និងភាពឈ្លាសវៃរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត។
លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយេរបស់ស្ថានីយ៍ទូរទស្សន៍BTV កាលពីពេលថ្មីៗនេះថា “កាលពីប៉ុន្មានឆ្នាំមុន លោកហ៊ុន ម៉ាណែត បានមកជួបខ្ញុំ និងបាននាំមនុស្សវ័យក្មេង ស្របាលៗលោកជាច្រើនមកជួបខ្ញុំផងដែរ”។
-->

លោកបន្តថា “ខ្ញុំបានជួបលោកហ៊ុន ម៉ាណែត ខ្ញុំបានមើលឃើញថា លោកជាយុវជនដ៏មានសក្តានុពល មានសមត្ថភាពខ្លាំង ដូចលោកឪពុកគាត់នោះដែរ គាត់មានចំណេះដឹងខ្ពស់ ព្រោះគាត់បានរៀននៅបរទេស”។
លោកបន្តថា លោកបណ្ឌិតហ៊ុន ម៉ាណែតបានចេញពីសាលាខ្ពស់បំផុត ហេតុនេះនៅពេលខ្ញុំបានជួបលោក ខ្ញុំគិតថាគាត់នឹងដឹកនាំប្រទេសបានល្អ បានដូចឪពុករបស់លោក”។
លោកបណ្ឌិតនាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែតត្រូវបានមហាសន្និបាតគណៈបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសរើសជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត កាលពីពេលថ្មីៗនេះ ដោយសារលោកបណ្ឌិតជាយុវជន ពោរពេញដោយសក្តានុពល មានទាំងចំណេះដឹង ទេពកោសល្យ បទពិសោធន៍ និងកម្រិតប្រជាប្រិយភាពរបស់លោកក្នុងស្រទាប់មហាជន៕